ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្តីពី ការប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ២០ឧសភា ឱ្យមានការយោគ យល់អាធ្យាស្រ័យការធ្វើចរាចរណ៏នៅតំបន់នេះមួយថ្ងៃ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ“មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក”ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដើម្បីឱ្យការប្រារព្ធទិវាជាតិខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរ មានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញ ទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះនឹងមានចរាចរ ណ៍ មមាញឹកខ្លាំង ចាប់ពីវេលាម៉ោង០៦:០០នាទីព្រឹក រហូត ដល់បញ្ចប់កម្មវិធី។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សំរិត