ភ្នំពេញ៖ ដោយមានការរាយការណ៍ពីឳពុកម្តាយថាកូនរបស់ខ្លួនបែកថ្នាំនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១និង ១០នាទីថ្ងៃត្រង់ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងមានការចូលរួមពី៖
១-លោកវរសេនីយ៍ទោ ផល មេសា អធិការរង
២-លោកវរសេនីយ៍ទោ ស្វាយ បូរ៉ា អធិការរង
៣-លោកនាយប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ និងច្រាំងចំរេះទី២ មន្រ្តីប៉ុស្តិ៍និងប្រជាការពារសង្កាត់បានធ្វើការបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះកំពុងសាងសង់ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងយើងបានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប៉ាន់ ពៅពន្លក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
ក្នុងករណីបង្ក្រាបនោះធ្វើអោយកម្លាំងនគរបាលនិងប្រជាការពាររងរបួសស្រាលចំនួន៤នាក់ និងម៉ូតូខូចខាតចំនួន៣គ្រឿង។
ចំពោះមុខ ជនសង្ស័យខាងលើត្រូវបានខាងសាលាខណ្ឌឫស្សីកែវបញ្ជូនទៅមណ្ឌលឱកាសខ្ញ៉ំដើម្បីបន្សាបគ្រឿងញៀន៕
ដោយ៖ ជីណា