ព័ត៌មានទាន់ហេតុការណ៍៖

ងោកមួយភាំងបុរសម្នាក់បើករថយន្ដជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់១កង់

ចែករំលែក៖

  ភ្នំពេញ៖ បុរសម្នាក់ងោកមួយភាំងបើករថយន្តទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់១កង់ ចំណែករថយន្ដខ្ទេចមួយកំណាត់មុខ សំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចស្តុបប្រាសាទពេជ្រ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

តាមប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបររថយន្ត HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ 2BH-4656 ទិសដៅពីត្បូងទៅជើង តាមបណ្តោយមហាវិថីព្រះមុនីវង្ស ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែងោកមួយភាំងរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតអស់១កង់និងខូចខាតរថយន្ត១កំណាត់មុខព្រមទាំងដាច់កាឡេកង់ខាងស្តាំ ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងនាំម្ចាស់រថយន្ត ព្រមទាំងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖