ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ សពយុវតីម្នាក់ ត្រូវបានឃាតកសម្លាប់នៅក្នុងបន្ទប់ទឹក

ចែករំលែក៖

ភ្នំពេញ៖ ប្រទះឃើញសាកសពយុវតីម្នាក់ ត្រូវបានឃាតកសម្លាប់នៅក្នុងបន្ទប់ទឹក ដោយសពយុវតីខាងលេី មានកន្សែងរឹតក និងអាក្រាតកាយ បង្កការភ្ញាក់ផ្អេីលជាខ្លាំង។ ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ ដែលស្ថិតនៅចំណុចក្នុងសាលាបឋមសិក្សា វត្តគ្រួស តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។ 

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្នបានប្រាប់អោយដឹងថា   មានករណី ប្រទះឃេីញសពយុវតីម្នាក់ ត្រូវបានឃាតកសម្លាប់នៅក្នុងបន្ទប់ទឹក ដោយមិនទាន់ដឹងមូលហេតុ  ក៏បានរាយការណ៍ទៅដល់សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយបានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យផងដែរ។

សពមានឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ ១៥ឆ្នាំ ទើបតែឈប់ការសិក្សារយៈ១ឆ្នាំ មានទីកន្លែងកំណើត ភូមិគ្រួស ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល ។ 

សម្ភារៈបាត់បង់ : មានទូរស័ព្ទដៃ ០១គ្រឿង  , ខ្សែកប្លាទីន០១ខ្សែ

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី នឹងបានធ្វើការហ៊ុំព័ទ្ធខ្សែជុំវិញទីតាំង ដោយមិនអនុញ្ញាតឲ្យមាននរណាម្នាក់ចូលមកកាន់ទីតាំងខាងលើនេះបានឡើយតាមការសន្និដ្ឋានដំបូង គឺសង្ស័យជាករណីរំលោភរួចសម្លាប់ ៕

ដោយ ៖ ជីណា


ចែករំលែក៖