ព័ត៌មានទាន់ហេតុការណ៍៖

លោក គិត ភារ៉ា ជំរុញលើកទឹកចិត្តដល់ ម្ចាស់កែច្នៃផលិតផល ម្ចាស់សហគ្រាស រោងចក្រ និងមន្ត្រីជំនាញពាក់ព័ន្ធដែលអាចធានាបានទាំងបរិមាណ គុណភាព និងសោភណភាព សម្រាប់ផ្គត់ផ្គង់លក់ នៅលើទីផ្សារក្នុងប្រទេសនិងក្រៅប្រទេស

ចែករំលែក៖

ខេត្តស្វាយរៀង៖  លោកគិត ភារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានជំរុញលើកទឹកចិត្តដល់ម្ចាស់កែច្នៃផលិតផល ម្ចាស់សហគ្រាស រោងចក្រ និងមន្ត្រីជំនាញពាក់ព័ន្ធដែលអាចធានាបានទាំងបរិមាណ គុណភាព និងសោភណភាពសម្រាប់ផ្គត់ផ្គង់លក់នៅលើទីផ្សារក្នុងប្រទេសនិងក្រៅប្រទេស ។

   ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក សុខារ៉ាម អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង នាសាលប្រជុំសកលវិទ្យាល័យស្វាយរៀង។

   សិក្ខាសាលាធ្វើឡើងក្នុងពេលនេះក៏មានការចូលរួមពីលោក មាក ឆវណ្ណារុន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត អភិបាលរងក្រុង ស្រុក  តំណាងវិស័យឯកជនជាម្ចាស់សិប្បកម្ម សហគ្រានធុនតូច និងមធ្យម និស្សិតសកលវិទ្យាល័យស្វាយរៀងផងដែរ។

   នាឱកាសនេះដែរ លោក សុខារ៉ាម អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ខ្លាំងចំពោះផលិតផល ផលិតករ ដើម្បីស្រូបយកបទពិសោធន៍ល្អនិងពង្រឹងសមត្ថភាពបន្ថែមទៀត ជាពិសេសការផលិត ការកែច្នៃផលិតផល ដើម្បីជំរុញផលិតផលរបស់ខ្លួនចូលទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស។

លោកអភិបាលរងខេត្តបន្តថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពអ្នកផលិតឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនស្របតាមស្តង់ដារ លក្ខខណ្ឌតម្រូវនានាដែលកំណត់ដោយច្បាប់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ សំដៅ

លើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការជ្រៀតចូល និងទទួលបានចំណែកទីផ្សារសមរម្យ។ សិក្ខាសាលានេះ ក៏បានផ្តល់ជូននូវចំណេះដឹងថ្មីៗជូនដល់ផលិតករ អាជីវករទាក់ទងនឹងការផលិត ការវេចខ្ចប់ ព្រមទាំងនីតិវិធីចុះបញ្ជីក្រុមហ៊ុន ផងដែរ។

លោក គិត ភារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពានិជ្ជកម្ម បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពអ្នកផលិត ឲ្យអនុវត្តផលិតផលរបស់ខ្លួនឲ្យស្របតាមស្តង់ដាលក្ខ័ណ្ឌតម្រូវនានាឲ្យស្របតាមច្បាប់ឆ្លើយតបតាមត្រូវការទីផ្សារប្រយោជន៍ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងតាមរយៈការជ្រៀតចូលទទួលបានចំណែកទីផ្សាសមរម្យ។

លោក បានបន្តថា សិក្ខាសាលានេះក៏និងបញ្ជ្រាបចូលចំណេះដឹងថ្មីៗជូនដល់ផលិតករ អាជីវករទាក់ទងនិងការវេចខ្ជប់ ការទាក់ទាញ និងបច្ចេកវិទ្យាក្នុងការវេចខ្ជប់ក៏ដូចជាបរិបថនៃច្បាប់ប្រកួតប្រជែង ព្រមទាំងបែបបថនៃការនាំចេញទំនិញទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេសផងដែរ។

គូសបញ្ជាក់ដែរថា តាមរយៈ សិក្ខាសាលាខាងលើនេះដែរ អ្នកចូលរួមទាំងអស់ ក៏បានទទួលស្ដាប់នូវបទបង្ហាញនានា ពីសំណាក់មន្ត្រីជំនាញ អនុប្រធាននាយកដ្ឋានជំរុញទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានផ្សេងៗទៀត នៃក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹង ÷

១.ការងារអភិវឌ្ឍន៍ទីផ្សារ នៃកិច្ចសម្រួលពាណិជ្ជកម្ម ។

២.បទបង្ហាញ លើកិច្ចការប្រកួតប្រជែង

និង៣.បទបង្ហាញ ការអភិវឌ្ឍផលិតផល និងគន្លឹះជោគជ័យ ក្នុងការនាំយកផលិតផល របស់ម្ចាស់សិប្បកម្មផលិតណែម និងស្រាផ្អែមផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖