ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី រោគសញ្ញា និងការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជាស្ថិតនៅនឹងឆ្អឹងកងខ្នង!

ចែករំលែក៖

ភ្នំពេញ ៖ រោគសញ្ញា និងការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជាស្ថិតនៅនឹងឆ្អឹងកងខ្នង! កើតចេញពីស្រោមនៃសរសៃបញ្ជា (Neurinome Rachidien) ដែលជាទូទៅវាជាដុំសាច់ស្លូត និងរីកលូតលាស់យឺត។

ក) រោគសញ្ញា៖

   – ឈឺចាប់ដៃ ជើង

   – ស្ពឹកដៃ ជើង

   – ទន់ដៃ ជើង

   – មិនអាចបញ្ជាលើការបន្ទោរបង់បាន

   – លក្ខណៈពិសេសមួយទៀតនោះគឺការឈឺចាប់កាន់តែខ្លាំងនៅពេលយប់

ខ) ការព្យាបាល៖

មានតែវិធីវះកាត់យកចេញទេ ដែលជាជំរើសដ៏ល្អបំផុតសំរាប់ការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជា។

«ប្រសិនបើលោកអ្នកមានបញ្ហាដែលទាក់ទងទៅនឹងការកៀបខួរឆ្អឹងខ្នង និងសរសៃប្រសាទបញ្ជា សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការកំណត់រោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។»

នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖