ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុជា «គជ់ដ៏ភ្លឺអស្ចារ្យបំផុតមួយ» ក្នុងការសាងសង់នៃច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នា «ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០» នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ” ។
លោក វ៉ាង វីនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានកែប្រែពីព្រៃភ្នំទៅជាតំបន់អភិវឌ្ឍន៍ដ៏រីកចម្រើនតាមរយៈកិច្ចសហប្របត្តិបត្តិការដ៏រឹងមាំរវាងប្រទេសចិននឹងកម្ពុជា ហើយរហូតមកដល់ថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញអ្នកវិនិយោគជាង ២០០ ទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុផងដែរ។
លោក វ៉ាង វីនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនត្រឹមតែបង្ហាញអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន នឹងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏ជានិមិត្តរូបចិន និងកម្ពុជាផងដែរ។
លោកបន្តថា ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិនចាត់ទុកជាគំរូល្អមួយនៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ដែលមានការរីកចម្រើនជាបន្តបន្ទាប់ តាំងពីការដឹកនាំរាជរដ្ឋាភិបាលកម្ពុជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមកនេះ មានវិនិយោគិនមកពីប្រទេសជាច្រើនរួមទាំងសហរដ្ឋអាម៉េរិកផង បានមកបណ្ដាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាចានបាយមាសរបស់ប្រជាជនកម្ពុជា ៕
ដោយ ៖ សិលា