ខេត្តព្រៃវែងៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យ ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ចំនួន៥០៤គ្រួសារ និងបានរៀបចំអាហារពេលព្រឹកដល់សិស្សានុសិស្ស ចំនួន៧៦០នាក់ នៅភូមិតាម៉ោ និងភូមិតាមែង ឃុំព្រែកអន្ទះ និងព្រះសង្ឃ៥០អង្គ រងចាំព្រះរាជដំណើរព្រះករុណា នៅវត្តសាមគ្គីរង្សី ស្ថិតនៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង៕