ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសក្នុងតំបន់អាស៊ានព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសហ្សីការនៅរដូវភ្លៀង

ចែករំលែក៖

បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានកំពុងប្រឈមនឹងការឆ្លងរាល
ដាលនៃវីរុស្សហ្ស៊ីកាក្រោយពេលដែលជំងឺនេះបានឆ្លងចូលប្រទេសជាច្រើនក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃជាដើម។

កន្លងមកក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ចាប់តាំងពីខែមករាមកទល់ពេល នេះវីរុស្ស៊ីហ្ស៊ីកា (Zika) នៅក្នុងប្រទេស បានកើនឡើងដល់២០០ករណីក្លាយជា
ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ។ សារព័ត៌មាន សិង្ហបុរី Channel News Asia ចេញផ្សាយ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នេះឲ្យដឹងថា ជាលើកដំបូងហើយ ដែលក្រសួងសុខាភិ បាលថៃបញ្ជាក់ពីតួលេខករណីជំងឺហ្ស៊ីកា នៅក្នុងឆ្នាំនេះ។

សេចក្ដីប្រកាសនេះធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមអ្នកជំនាញក្រសួង
សុខាភិបាលអំពាវនាវឲ្យប្រជាជនថៃត្រូវបានរាយការណ៍ពីការគំរាមកំហែងរបស់
ជំងឺហ្ស៊ីកាទៅកាន់សាធារណៈបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថា ជំងឺ ហ្ស៊ីកាឆ្លងពីមូសខ្លាដែលសម្បូរទៅដោយមេរោគ ។

កន្លងមកថ្មីៗក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេបានរកឃើញករណីផ្ទុះឡើងជំងឺហ្ស៊ីកាថ្មីមួយនៅលើស្រ្តីមានផ្ទៃពោះម្នាក់ដែលរស់នៅទីក្រុង Johor Baru ដែលមានព្រំដែនជាប់នឹង ប្រទេសសិង្ហបុរី ។ អ្នកជំងឺគឺជាស្រ្តីអាយុ ២៧ឆ្នាំហើយមានផ្ទៃពោះប្រហែល៣ទៅ៤ខែហើយ។ នាងចាប់ផ្តើមមានរោគសញ្ញា កន្ទួលនិងគ្រុនក្តៅកាលពីថ្ងៃទី២ ខែកញ្ញា។ នេះបើតាមរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ីគឺលោកស្រី S.Subramaniam បានលើកឡើងនៅក្នុងសនិ្នសីទសារព័ត៌មានហើយការធ្វើតេស្តរកវីរុស ហ្ស៊ីកា បានបញ្ជាក់ថា វិជ្ជមានកាលពីថ្ងៃអង្គារ។

ពាក់ព័ន្ធនឹងការឆ្លងនេះដែរអង្គការសុខភាពពិភពលោក (WHO) បានលើកឡើង ថា បុរសនិងស្ត្រីទាំងឡាយគួរគប្បីពន្យារ ពេលសម្រាប់ការរួមភេទរយៈពេល៦ខែតិចបំផុតដើម្បីបញ្ចៀសការឆ្លងចូលនូវរីរុស Zika បន្ទាប់ពីបានធ្វើដំណើរចេញពីតំបន់ ដែលឆ្លងនូវវីរុសនេះ៕ ម៉ែវ សាធី

sn-zikavirus_0


ចែករំលែក៖