កាលពីថ្ងៃទី 21 ឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បានប្រកាសថា ប្រទេសចិនប្រឆាំងនឹងគម្រោងខែលការពារមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិក។ អ្នកស្រី ម៉ៅ បាននិយាយថា គម្រោងនេះបង្កើនហានិភ័យនៃការប្រែក្លាយលំហអាកាសទៅជាសមរភូមិ លើកកម្ពស់ការប្រណាំងអាវុធ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអន្តរជាតិ។
ចិនប្រឆាំងនឹងគម្រោងខែលការពារកាំជ្រួច Golden Dome របស់អាមេរិក ដោយនិយាយថា វាធ្វើឲ្យសន្តិសុខអន្តរជាតិអស្ថិរភាព។
គម្រោងនេះត្រូវបានប្រកាសដោយប្រធានាធិបតី Donald Trump កាលពីថ្ងៃទី 20 ខែឧសភា ដែលមានតម្លៃ 175-831 ពាន់លានដុល្លារអាមេរិក មានសមត្ថភាពស្ទាក់ចាប់មីស៊ីលពីជុំវិញពិភពលោក និងអវកាស។
រុស្ស៊ីក៏បានសម្តែងការព្រួយបារម្ភផងដែរ ដោយព្រមានថា Golden Dome អាចគំរាមកំហែងដល់តុល្យភាពនុយក្លេអ៊ែរ និងពង្រីកប្រតិបត្តិការក្នុងលំហអាកាស៕
ដោយ៖ ធីរីណា(រូបថត៖ nhandan)