ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីនងាកទៅរករុស្ស៊ីឈប់លេងចូលអាមេរិកនៅសមុទ្រចិនភាគខាងត្បូង?

ចែករំលែក៖

ក្នុងរយៈពេល២ថ្ងៃកន្លងមកប្រធានាធិបតីហ្វុីលីពីនលោក Duterte បានប្រើសម្តីវាយប្រហារអាមេរិកជាបន្តបន្ទាប់ ហើយលោកក៏បានស្នើដល់កម្លាំងទាហានអាមេរិកដែលឈរជើងនៅភាគខាងត្បូងប្រទេសហ្វុីលីពីន ដកចេញពីទីនោះទៀតផង។ មិន ត្រឹមតែប៉ុណ្ណោះលោកក៏បានប្រកាសលុបចោលការយាមល្បាតរួមជាមួយអាមេរិកនៅតំបន់សមុទ្រដែលមានវិវាទ។ អ្វីដែល គេចាប់អារម្មណ៍នាពេលនេះលោក Duter -te បានប្រកាសថានឹងទិញអាវុធពីរុស្ស៊ី ព្រមទាំងចិនផងដែរ។

តាមប្រសាសន៍លោក Duterte ហ្វុីលី ពីនចងបញ្ចៀសនូវការរំខានបើមានការយាមល្បាតរួមជាមួយអាមេរិកនោះភាគីពាក់ព័ន្ធនៅក្នុងជម្លោះយល់ថា ហ្វុីលីពីនកំពុងតែពឹងផ្អែកទៅលើបរទេសទាំងនោះហើយធ្វើឲ្យកិច្ចពិភាក្សាកាន់តែស្មុគស្មាញ និងគ្មានទំនុកចិត្តថែមទៀត ។

លោក Duterte បានប្រកាសថា ចាប់ តាំងពីពេលនេះទៅយើងនឹងមិនយាមល្បាតរួមជាមួយអាមេរិកទៀតឡើយដោយសារតែយើងមិនចង់ជួបផលលំបាក ។ ខ្ញុំមិនចង់សហការជាមួយអាមេរិកឬចិននោះឡើយ ដោយចង់ធ្វើការតែម្នាក់ឯង ។ នៅពេលនេះហ្វុីលីពីនចង់ឲ្យមានការយាមល្បាតនៅសមុទ្រក្រោមការគ្រប់គ្រងរបស់ខ្លួនដោយមិនឲ្យមានការយាមល្បាតនៅតំបន់សមុទ្រមានវិវាទឡើយ។ ប៉ុន្តែការលុបចោលការយាមល្បាតជាមួយអាមេរិកនោះគឺជាការដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀង ដែលអាមេរិកនិងរដ្ឋាភិបាលហ្វុីលីពីនមុនបានព្រមព្រៀងគ្នា។

នៅក្នុងកិច្ចព្រមព្រៀងកាលពីខែមេសាឆ្នាំ២០១៦រវាងអាមេរិកនឹងហ្វុីលីពីន ក្នុងនោះអាមេរិកនឹងចូលរួមយាមល្បាតជាមួយហ្វុីលីពីននៅសមុទ្រចិនភាគខាងត្បូង ។

ក្នុងពេលនោះរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វុីលីពីនលោក Gazmin សង្ឃឹមថា វត្តមានរបស់អាមេរិកនឹងជួយគ្រប់គ្រងស្ថានភាព វិវាទរវាងចិននឹងហ្វុីលីពីននៅតំបន់វិវាទស្ថិត នៅប្រជុំកោះScarbouough ។

កាលពីថ្ងៃទី១២ ខែកញ្ញា លោក Duterte បានប្រកាសបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយលោកស្នើឲ្យទាហានអាមេរិកដកខ្លួនចេញពីតំបន់សមុទ្រភាគខាងត្បូងប្រទេសនេះ ដោយសារតែមានវត្តមានរបស់អាមេរិកនឹងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញសម្រាប់សកម្មភាពប្រឆាំងក្រុមជ្រុលនិយមនិងក្រុមភេរវកម្ម ។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះនៅក្នុងសេចក្តីប្រកាសរបស់លោក Duterte គឺលោកបានឡើងគម្រោងទិញអាវុធពីរុស្ស៊ីរួមទាំងចិនផងដែរ។ កន្លងមកបើនិយាយអំពីសន្តិសុខគឺហ្វុីលីពីនពឹងផ្អែកទៅលើលោកខាងលិច តែពេលនេះផ្ទុយស្រឡះក្រោមការដឹកនាំរបស់លោក Duterte។

នៅពេលនេះអាមេរិកមិនទាន់មានប្រតិកម្មអ្វីចំពោះសកម្មភាពរបស់ហ្វុីលីពីននោះឡើយ ។ ក្រុមអ្នកវិភាគបញ្ជាក់ថា លោក Duterte ធ្វើបែបនេះគឺចង់ឲ្យអាមេរិកមានប្រតិកម្ម ហើយអាមេរិកចាំបាច់ត្រូវតែជួយដល់ហ្វុីលីពីនច្រើនជាងនេះបើចង់ឈរជើងនៅហ្វុីលីពីន។

កាលពីសប្តាហ៍មុនប្រធានាធិបតីហ្វុីលី ពីនបានបង្កភាពភ្ញាក់ផ្អើលដោយបានធ្វើទំនាក់ទំនងការទូតហ្វុីលីពីន-សហរដ្ឋអាម េរិកតាមរយៈសម្តីជេរដ៏គ្រោធគ្រាធដាក់ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា កាល ពីថ្ងៃចន្ទលោក ឌុយទែរតេ បានចេញមុខ ពន្យល់ជាសាធារណៈចង់ឃើញកម្លាំងកងទ័ពពិសេសអាមេរិកដែលកំពុងបង្វឹកបង្ហាត់ទាហានហ្វុីលីពីននៅភាគខាងត្បូងប្រទេសថាជាទិសដៅនៃការវាយប្រហាររបស់ពួកឧទ្ទាមអ៊ិស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដី អាប៊ូសាយ៉ាស ។

ហេតុដូច្នេះហើយបានជាក្រុងម៉ានីលត្រូវការឃើញកងកម្លាំងពិសេសអាមេរិកនេះចាកចេញពីទឹកដីហ្វុីលីពីន។ លោក ឌុយទែរតេ បានប្រកាសថាមិនចង់មានជម្លោះជាមួយអាមេរិកទេ តែកងទ័ពអាមេរិកនោះត្រូវត្រឡប់ទៅស្រុកវិញ ព្រោះពួក វា (ពួកភេរវជនអ៊ិស្លាមជ្រុលនិយមអាប៊ូសាយ៉ាស បានជ្រើសរើសទាហានអាមេរិកនោះជាផ្ទាំងស៊ីបចង់តាមសម្លាប់ឬចាប់ជំរិតដើម្បីទារប្រាក់ជាថ្នូរ។

កងកម្លាំងពិសេសអាមេរិកបានទៅឈរជើងនៅភាគខាងត្បូងកោះហ្វុីលីពីនតាំងពីឆ្នាំ២០០២ ប៉ុន្តែកម្មវិធីនេះត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០១៥ ដោយបានរក្សាទុកនូវកងពលតូចមួយសម្រាប់ផ្តល់វគ្គបំពាក់បំប៉នបច្ចេកទេសនិងភស្តុភារ។

ខុសពីប្រធានាធិបតីមុនដែលពឹងពាក់និងបង្ហាញភាពស្អិតល្មួតជាមួយវ៉ាស៊ីន តោនលោកឌុយទែរតេ តែងតែចោទប្រកាន់អតីតម្ចាស់អាណានិគមអាមេរិកមួយនេះថា មានពុតត្បុតច្រើន ជាពិសេសនៅពេលអាមេរិកបានរិះគន់នយោបាយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនរបស់ហ្វុីលីពីន។ ក្រោយពីបានជេរលោកអូបាម៉ា នៅក្នុងជំនួបអាស៊ាន សេចក្តីប្រកាសរបស់ប្រធានាធិបតីហ្វុីលីពីនបានឆ្លុះឱ្យឃើញពីទស្សនៈវិស័យថ្មីរបស់ហ្វុីលីពីនចំពោះទំនាក់ទំនងជាមួយអាមេរិកដែលធ្លាប់តែតាំងខ្លួនជាសម្ពន្ធមិត្តដ៏ជិតដិតបំផុតមួយរបស់វ៉ាស៊ីនតោននៅក្នុងតំបន់៕ ម៉ែវ សាធី
sad-obama_29424

018528385_30300

philipine


ចែករំលែក៖