ព័ត៌មានទាន់ហេតុការណ៍៖

Newcastle ដាក់បង្ហាញរូបសំណាក Alan Shearerដែលជាវិរបុរសបាល់ទាត់របស់ខ្លួន

ចែករំលែក៖

ក្លិបបាល់ទាត់ Newcastle កំពុងលេង នៅក្នុងក្របខ័ណ្ឌអង់គ្លេស Championshipបានដាក់បង្ហាញរូបសំណាករបស់លោក Alan Shearer ដែលជាកីឡាករស៊ុតបាល់បានច្រើនជាងគេបំផុតឲ្យក្លិប ។

រូបសំណាកទាំងមូលនេះមានតម្លៃ២៥ម៉ឺនផោនហើយត្រូវបានដាក់បង្ហាញនៅ ខាងក្រៅកីឡដ្ឋាន StJames’ Parkដែលជាទឹកដីរបស់ក្លិបNewcastle ។

នៅក្នុងពិធីតាំងបង្ហាញរូបសំណាក់នោះក៏បានមានវត្តមានរបស់លោក Alan Shearer ផ្ទាល់និងអតីតគ្រូបង្វឹក Kevin Keegan និង coach Terry Mc Dermott ផងដែរ ។

លោក Alan Shearer បានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពនិងកិត្តិយសខ្លាំងណាស់ដែលឈរនៅទីនេះជារូបសំណាក។ ខ្ញុំមិនដែលគិតថាខ្ញុំត្រូវបានគេសង់រូបសំណាកឲ្យដូចនេះទេ ។ ខ្ញុំពិតជាមានសំណាង ណាស់”៕

 

រូបសំណាកលោក Alan Shearer

រូបសំណាកលោក Alan Shearer


ចែករំលែក៖