ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកទេសចរណ៍តៃវ៉ាន់ធ្វើបាតុកម្មដោយសារវិស័យទេសចរណ៍ធ្លាក់ចុះ

ចែករំលែក៖

ចាប់តាំងពីលោកស្រី Tsai Ing-Wenឡើងកាន់តំណែងមេដឹកនាំកោះតៃវ៉ាន់មក វិស័យទេសចរណ៍នៅក្នុងប្រទេសនេះធ្លាក់ ចុះយ៉ាងខ្លាំងដោយសារតែអ្នកទេសចរ ចិនធ្លាក់ចុះ។ ទាំងនោះហើយធ្វើឲ្យបុគ្គលិក ទេសចរណ៍បាត់បង់ប្រាក់ចំណូលជាច្រើន។

ការថយចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវ ទេសចរចិននេះគឺនៅខណៈពេលដែល ទំនាក់ទំនងរវាងក្រុងតៃប៉ិ នឹងប៉េកាំងកាន់ តែមានការយ៉ាប់យឺុន។ ឧស្សាហកម្មនៅ លើវិស័យទេសចរណ៍តៃវ៉ាន់ធ្លាប់បានទទួល ផលប្រយោជន៍យ៉ាងច្រើនដោយសារការ ពង្រឹងទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយ ទីក្រុងប៉េកាំងក្រោមរដ្ឋាភិបាលលើកមុន របស់លោកប្រធានាធិបតី Ma Ying-Jeu។ ជំនាន់នោះអ្នកទេសចរចំនួន៤០ភាគរយ ក្នុងចំណោមអ្នកទេសចរ១០លាននាក់ ដែលធ្វើដំណើរកម្សាន្តនៅកោះតៃវ៉ាន់នា ឆ្នាំ២០១៥គឺជាជនជាតិចិន។ នេះបើ យោងតាមតួលេខផ្លូវការតៃវ៉ាន់។

ចាប់តាំងពីលោកស្រី Tsai Ing-Wen បានឡើងកាន់តំណែងជាប្រធានាធិបតី តៃវ៉ាន់មកចំនួនអ្នកទេសចរចិនបានស្រុត ចុះរហូតជិត២៤ភាគរយនៅក្នុងរយៈពេលតែមួយឆ្នាំ។ នៅពេលដង្ហែក្បួនបាតុកម្ម បាតុករតៃវ៉ាន់បានលើកបដាដែលមាន សរសេរជាពាក្យពេចន៍ថា “បើគ្មានការងារ ធ្វើក៏គ្មានជីវិតដែរ”។ នៅក្នុងចំណោមបាតុ ករជាង១ម៉ឺននាក់នោះមានក្រុមអ្នកជូន ដំណើរភ្ញៀវទេសចរអ្នកបើកបររថយន្តជូន ភ្ញៀវ និងបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន បានកេណ្ឌប្រមូលគ្នានៅពីមុខការិយា ល័យប្រធានាធិបតីតៃវ៉ាន់នៅទីក្រុងតៃប៉ិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលតៃវ៉ាន់ចាត់វិធាន ការជាបន្ទាន់ដើម្បីដោះស្រាយលើបញ្ហា នេះ។

បាតុករជាស្រ្តីភេទម្នាក់ដែលជាអ្នកនាំ ផ្លូវទេសចរអាយុ៤៣ឆ្នាំបាននិយាយរៀប រាប់ប្រាប់ថាគាត់ពុំមានការងារធ្វើទេអស់ រយៈពេល១ខែកន្លងមកហើយ ហើយគាត់ ជឿជាក់ដែរថាពុំមែនមានតែវិស័យទេស ចរណ៍តែមួយគត់នោះទេដែលប៉ះពាល់ ដោយវិបត្តិនេះ។ មិនតែប៉ុណ្ណោះគាត់បាន ទាមទារផងដែរឲ្យប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-Wen ធ្វើការផ្តួចផ្តើម គំនិតមួយ ដើម្បីទាក់ទងនិងចរចាជាមួយ ប្រទេសចិន។ សកម្មភាពទេសចរណ៍នេះ ចាប់តាំងពីខែឧសភាកន្លងមកបានធ្លាក់ចុះ ៤០ភាគរយ៕  ម៉ែវ សាធី

3 2 1 4


ចែករំលែក៖