ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្រុមកាំភ្លើងធំបង្ហើបប្រាប់ថាបានបដិសេធសំណើរបស់Paris Saint-Germain ៣ដង

ចែករំលែក៖

លោក Arsene Wenger គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំArsenal បានបញ្ជាក់ថា គាត់បានបដិសេធសំណើទិញរូបគាត់ទៅដឹកនាំក្រុម Paris Saint-Germain របស់បារាំង ចំនួន៣ដងមកហើយ ។

គ្រូបង្វឹកសញ្ជាតិបារាំងវ័យ៦៦ឆ្នាំរូប នេះបានដឹកនាំក្រុមArsenalនៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier Leagueចាប់តាំងពី ឆ្នាំ១៩៩៦មកម្លេ៉ះ ។ ម្ចាស់ក្លិប Paris Saint -Germain តែងតែចង់បានរូបគាត់ទៅដឹកនាំក្រុមនៅក្នុងស្រុកកំណើតរបស់គាត់តែលោកArsene Wenger បានបដិសេធរហូត ដល់ទៅបីដងឯណោះ។

លោក Arsene Wenger បានថ្លែងនៅ មុនពេលប្រកួត Champions Leagueថា “ហេតុអ្វីបានជាខ្ញុំមិនយល់ព្រមជាមួយនឹងParis Saint-Germain? ពីព្រោះខ្ញុំ ស្រលាញ់កន្លែងដែលខ្ញុំកំពុងតែនៅ ។ ខ្ញុំនៅតែមានភាពស្មោះស្ម័គ្រនឹងក្លិបArsenalដោយសារតែក្លិបនេះមានគុណភាពនិង អ្វីៗដែលខ្ញុំស្រលាញ់” ៕ ដេវីត

លោក Arsene Wenger

លោក Arsene Wenger


ចែករំលែក៖