ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលទទួលស្គាល់ថាពលរដ្ឋកម្ពុជាបានរងការជួញដូរសរីរាង្គតែតិចតួច

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាង ថា កន្លងមកប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូចបានរងអំពើជួញដូរសរីរាង្គមនុស្សខុស ច្បាប់ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចមិនទាន់មានជំនាញ និងលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្ក្រាបបានច្រើននោះទេ ខណៈច្បាប់ដែលពាក់ ព័ន្ធនឹងផ្នែកនេះនៅមិនទាន់មានចែងឲ្យ បានច្បាស់លាស់ ។

ក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ និងជនល្មើសពីការជួញដូរមនុស្សដែលធ្វើនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្រសួង មហាផ្ទៃលោកឧត្តមសេនីយ៍ត្រី លី តុងហ៊ុយ ប្រធាននាយកដ្ឋានការពារជនរងគ្រោះនៃអគ្គលេខាធិការដ្ឋានប្រឆាំងការជួញដូរ មនុស្ស និងអនីតិជនថ្លែងថា កម្ពុជាមានបទ ល្មើសជួញដូរសរីរាង្គដូចជាការជួញដូរ ក្រលៀន ជួញដូរឈាម និងជួញដូរសរីរាង្គមនុស្សផ្នែកផ្សេងៗទៀតជាដើមបានកើត មានឡើងតិចតួច។ លោកបញ្ជាក់ថា បទ ល្មើសទាំងនេះមិនសូវកើតមានក្នុងប្រទេសទេភាគច្រើនកើតមាននៅក្រៅប្រទេស។

លោកឧត្តមសេនីយ៍ត្រី លី តុងហ៊ុយ រំពឹងថា នៅថ្ងៃខាងមុខកម្ពុជានឹងមានច្បាប់ទប់ស្កាត់អំពើជួញដូរសរីរាង្គនិងច្បាប់រត់ ពន្ធមនុស្ស ខណៈស្ថានភាពបទល្មើសទាំង នោះបាននិងកំពុងកើតមានឡើងច្រើននៅតាមបណ្តាប្រទេសមួយចំនួន ។

លោកបានអះអាងទៀតថា បើទោះកម្ពុជា មិនសូវកើតមានបទល្មើសជួញដូរមនុស្សផ្នែកខាងសរីរាង្គក៏ដោយតែបទល្មើសជួញដូរមនុស្សផ្នែកខាងពលកម្មខុសច្បាប់កំពុងកើតឡើងច្រើនជាងគេ ពិសេសការរងការ ជួញដូរពលកម្មមនុស្សទៅប៉ែកខាងប្រទេស ថៃដែលមកដល់ពេលនេះគេនៅមិនទាន់ប៉ាន់ប្រមាណកំណត់បានច្បាស់លាស់ នោះទេ ។

លោកឧត្តមសេនីយ៍ត្រី លី តុងហ៊ុយ បន្ថែមថា បទល្មើសជួញដូរមនុស្សភាគ ច្រើនគឺបានកើតឡើង ដោយជនល្មើសប្រើវិធីឆបោកតាមរយៈការប្រើវិធីលួងលោម បើលួងលោមមិនព្រម អាចប្រើហិង្សា បង្ខិត បង្ខំបំពាន និងប្រើអំណាចរបស់ខ្លួនទៅលើជនរងគ្រោះ និងអាចប្រើប្រាស់តាមវិធីស្មូម កូនខុសច្បាប់ អាពាហ៍ពិពាហ៍ជាដើម។ លោកអះអាងថា ភាគច្រើនគោលបំណង របស់ជនល្មើសគឺអាចយកជនរងគ្រោះទៅកេងប្រវ័ញ្ចផ្លូវភេទទៅធ្វើការងារដោយបង្ខំ ធ្វើជាទាសករអ្នកសុំទាននិងការយកសរី រាង្គជាដើម ។

លោកឧត្តមសេនីយ៍ឯក ថោង សំអាត អគ្គលេខាធិការគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សថ្លែងថា បទល្មើស ជួញដូរមនុស្សគឺជាបទល្មើសឧក្រិដ្ឋដែលអាចជាប់ពន្ធនាគារទៅតាមស្ថានភាពទម្ងន់ទោសចាប់ពី២ឆ្នាំរហូតដល់១៥ឆ្នាំ ។

តាមរបាយការណ៍ឆមាសទី១ឆ្នាំ២០១៦ សកម្មភាពបង្ក្រាបអំពើជួញដូរមនុស្សអនុ វត្តបាន១៧ករណីថយ៥ ករណីបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។ របាយការណ៍បង្ហាញថា ជនសង្ស័យ២០ នាក់ ក្នុងនោះមានស្រី១១នាក់ត្រូវបានឃាត់ ខ្លួន។ សមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះបាន៤៣នាក់ ក្នុងនោះ២៥នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ច ៕ សហការី

 

dwe


ចែករំលែក៖