ព័ត៌មានទាន់ហេតុការណ៍៖

ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៦លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ០នាក់), រងរបួសសរុប ១០នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ២នាក់) រងរបួសស្រាល ៤នាក់ (ស្រី ៤នាក់) និងមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ២នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់) មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្ដាំ ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) និងកត្កាយាន្ត ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ៤នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖