ព័ត៌មានទាន់ហេតុការណ៍៖

នារីជាជំនួយការគ្រូនៅសាលាប្រាយឡាញ៍ម្នាក់ដេីរចុះពីលេីបន្ទប់ជួលស្រាប់តែខ្យល់គដួលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ មានករណីនារីជាជំនួយការគ្រូនៅសាលាប្រាយឡាញ៍ម្នាក់ដេីរចុះពីលេីបន្ទប់ជួលស្រាប់តែខ្យល់គដួលស្លាប់ភ្លាមៗនៅចំណុចស្នាក់នៅផ្ទះជួល ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

 បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុបានឃើញជនរងគ្រោះដើរចុះពីលេីបន្ទប់ជួលស្រាប់តែខ្យល់គដួលក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយបានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យផងដែរ។

សពមានឈ្មោះ  អូន ស្រីដា អាយុ២៣ ឆ្នាំមុខរបរជា ជំនួយការគ្រូនៅសាលាប្រាយឡាញ៍ ស្នាក់នៅផ្ទះជួល ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីនៃការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យកោសល្យវិច័យទៅលេីសពនិងបានទំនាក់ទំនងទៅសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖ ជីណា


ចែករំលែក៖