ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិភាក្សារវាងភាគីកម្ពុជា នឹងភាគីថៃជាប់ព្រំដែនខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី ដោះស្រាយ ទៅលើការហាមឃាត់របស់ថៃមិនឱ្យកម្ពុជានាំកសិផលផ្លែស្វាយកែវរមៀត និងផ្លែមៀននាំចូលទៅប្រទេសថៃ ទទួលបរាជ័យ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្រោយពីភាគីថៃមានបញ្ហាបិទផលិតផលកសិផលខ្មែរចំនួន២ប្រភេទផ្លែស្វាយកែវរមៀត និងផ្លែមៀន របស់ប្រជាកសិករក្នុងខេត្តប៉ៃលិន ក្នុងមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ច និងមន្រ្តីអង្គភាពពាក់ព័ន្ធ នៅខេត្តប៉ៃលិន ដឹកនាំដោយលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន បានអញ្ជើញទៅខេត្តច័ន្ទបុរី ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាជាមួយភាគីថៃ ដឹកនាំដោយលោកប្រធានសាខាគយនិងរដ្ឋាករខេត្តច័ន្ទបុរី និងប្រធានអង្គភាពពិនិត្យគុណភាពអនាម័យប្រចាំ៣ខេត្តក្នុងប្រទេសថៃ ទៅលើវិធានបទដោះស្រាយបញ្ហាដែលភាគីថៃបានហាមឃាត់ មិនឱ្យកម្ពុជានាំកសិផល ស្វាយកែវរមៀតនិងផ្លែមាន នាំចូលទៅប្រទេសថៃ ។

កិច្ចប្រជុំពិភាក្សាអូសបន្លាយជាច្រើនម៉ោងកាលពីព្រឹកមិញនេះ ត្រូវបានប្រធានដឹកនាំគណៈ ប្រតិភូខាងកម្ពុជាប្រាប់ឱ្យដឹងថា កិច្ចប្រជុំនោះទទួលបរាជ័យ ដោយសារភាគីថៃគេនៅតែបន្តបដិសេដ្ឋ មិនឱ្យនាំចូលប្រភេទកសិផលទាំង២ប្រភេទរបស់កសិករខ្មែរ ទៅកាន់ប្រទេសថៃនោះទេ។ដោយភាគីថៃគេសំអាងថាផ្លែស្វាយកែវរមៀត និងផ្លែមាន របស់កសិករខ្មែរ មានផ្ទុកមេរោគ ៣ប្រភេទ ។

ភាគីថៃគេក៏ស្នើសុំ បើសិនជាចង់នាំចូលប្រភេទផលិតផល កសិផលទាំង២ប្រភេទ នាំចូលក្នុងប្រទេសថៃ សុំឱ្យភាគីកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំរវាងរដ្ឋាភិបាល នឹងរដ្ឋាភិបាល ពីព្រោះបញ្ហានេះ ហួសដែនសមត្ថកិច្ចរបស់ភាគីថៃ ដែលជាថ្នាក់ខេត្ត ។ មិនតែប៉ុណ្ណោះ ថៃក៏ជម្រុញឱ្យកម្ពុជា មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងមានការបញ្ជាក់គុណភាពអនាម័យពីអង្គភាពត្រួតពិនិត្យគុណភាពអនាម័យ របស់ភាគីកម្ពុជានោះផងដែរ ។

ពាក់ព័ន្ធនឹងការហាមឃាត់របស់ភាគីថៃ មិនឱ្យនាំចូលកសិផលផ្លែស្វាយកែវរមៀត និងផ្លែមៀន ត្រូវបានមន្រ្តីកម្ពុជាចូលរួមប្រជុំបានប្រាប់ឱ្យដឹងថា ជាលេសសម្រាប់ការបង្អាប់បន្ថោកផលិតផលកសិផលខ្មែររបស់ភាគីថៃប៉ុណ្ណោះ ក្នុងគោលបំណងមានប្រៀបលើការធ្វើពាណិជ្ជកម្ម ។

ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា អង្គភាពត្រួតពិនិត្យគុណភាព អនាម័យ របស់ថៃ នៅពេលគេយកផ្លែស្វាយ និងផ្លែមៀនរបស់ផលិតផលកសិផលខ្មែរយកទៅត្រួតពិនិត្យ គឺគេមិនបានយកផ្លែស្វាយ និងផ្លែមៀនល្អទៅពិនិត្យនោះឡើយដោយគេបែរជ្រើសរើសយកផ្លែស្វាយ និងផ្លែមៀនដែលស្អុយរើសបោះចោល យកមកត្រួតពិនិត្យគុណភាព រឿងអីមិនឱ្យឃើញមេរោគ បើការពិនិត្យជាកសិផលខូចស្អុយនោះ ដោយភាគីថៃគេអនុវត្តខុសនឹងការពិនិត្យគុណភាពផលិតផល ពោធ ដំឡូង គឺមិនមានបញ្ហាអ្វីនោះទេ ភាគីថៃអនុញ្ញាតឱ្យនាំចូល ៕ សំ វិច្ឆិកា

fb_img_1473857190962

fb_img_1473857193558

fb_img_1473857196111

fb_img_1473857198614

 

 

 

 


ចែករំលែក៖