ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅខេត្តមណ្ឌលគីរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតជួបសំណេះសំណាលលើកទឹកចិត្តយុវតី អ៊ីវ ស្រីលីន សិស្សជ័យលាភីដែលប្រឡងជាប់និន្ទេស (A) ម្នាក់ក្នុងឆ្នាំ ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី ក្នុងខេត្តមណ្ឌលគីរី ។
សម្តេចតេជោនាយករដ្ឋមន្រ្តី អបអរសាទរក្មួយៗ សិស្សានុសិស្សដែលបានប្រឡងជាប់ទាំងអស់នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់។ សូមក្មួយៗកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រសារឡើងវិញដើម្បីប្រឡងនៅឆ្នាំក្រោយទៀត។ សម្តេចតេជោ តែងតែយកចិត្តទុកដាក់ជំរុញការអប់រំដើម្បីក្មួយៗមានឱកាសបានសិក្សាចាប់តាំងពីទីក្រុង រហូតដល់ជនបទស្រុកស្រែចម្ការ។
សូមបញ្ជាក់ថា សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស (A) ទាំងអស់ក្នុងឆ្នាំ២០១៦នេះ នឹងត្រូវជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ ២១ ខែ កញ្ញា ២០១៦នៅម៉ោង៨:៣០ព្រឹក នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕