ព័ត៌មានទាន់ហេតុការណ៍៖

ទើបនឹងស្គាល់គ្នា ខ្ចីម៉ូតូជិះមួយភ្លែត ទៅបាត់១អាទិត្យ​ទម្រាំតាមរកឃើញ​ចាប់ឲ្យប៉ូលិស

ចែករំលែក៖

ភ្នំពេញ : ទើបនឹងស្គាល់គ្នាឲ្យខ្ចីម៉ូតូថា ទៅមួយភ្លេច បាត់១អាទិត្យ ទើបរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០១៦ នៅចំណុចមុខក្លាងទ្វារវត្តសន្សំកុសល តាមផ្លូវ៣១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សួស នរិន្ទ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរបុគ្គលិកសាច់អាំងវីធូ ស្នាក់នៅភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានថា ដោយកាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមនដោយបុរសជនសង្ស័យទើបនឹងស្គាល់តាមរយះមិត្តភក្តិតគ្នា ហើយបានតេទូរស័ព្ទមកថាអោយខ្ចីបន្តទៅជួបគេបន្តិចហើយយកមកអោយវិញនៅរង្វង់ផ្សារដើមថ្កូវរួចខ្ញុំ(ជនរងគ្រោះ) ក៏ជិះម៉ូតូម៉ាក HONDA CREA ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ១CJ ៧៣៩៩ ពេលជិះមកដល់ ក៏អោយបុរសជាជនសង្ស័យ(មិត្តភក្តិ)យកចេញទៅហើយក៏អង្គុយចាំបាត់រហូតដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលក៏មកដាក់ពាក្យបណ្ដឹងនៅបុ៉ស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនដោយខ្លាចបុតសនោះយកទៅប្រព្រឹត្តបទល្មើសអ្វីខុសច្បាប់ ។

សមត្ថកិច្ចនគរបាលបុ៉ស្តិ៍ផ្សារដើមថ្កូវ ខណ្ឌចំការមន បានប្រាប់ថាជនសង្ស័យមានឈ្មោះ ហេង សុភាពហៅដាវិត ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះឃាត់ខ្លួនបុរសសង្ស័យប្រគល់អោយពីបទរំលោភសេចក្ដីទុកចិត្តហើយអោយសមត្ថកិច្ចចាត់ការតាមច្បាប់ហើយជនសង្ស័យបានសារភាពខ្លួនបានយកមូ៉តូជនរងគ្រោះមែនដោយយកទៅបញ្ចាំក្នុងតំលៃ១០០ដុល្លាដើម្បីយកទៅលេងល្បែងហើយមិនទាន់មានលទ្ធភាពសងទេរួចកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមនីតិវិធី ៕ ស រស្មី

 

image1


ចែករំលែក៖