ព័ត៌មានទាន់ហេតុការណ៍៖

Luka Modric រៀបចំទិញផ្ទះតម្លៃ 1.1 លានផោននៅទីក្រុង SWANSEAក្រោយប្រកាសចេញពីReal Madrid

ចែករំលែក៖

Luka Modric តារាឆ្នើមរបស់ក្លឹប REAL Madrid គ្រោងនឹងទិញផ្ទះតម្លៃ 1.1 លានផោននៅជាយក្រុង Swansea ដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមប្រភពដែលគួរឱ្យទុកចិត្តបានឱ្យដឹងថា កីឡាករឈ្នះ Ballon d’Or រូបនេះកំពុងសាងសង់វិមានមួយដែលមានបន្ទប់គេងប្រាំនៅក្នុងភូមិ Gower នៃតំបន់ Three Crosses ។

Modric ដែលមានអាយុ 39 ឆ្នាំត្រូវបានគេប្រទះឃើញនៅទីតាំងអចលនទ្រព្យដែលត្រៀមទិញហើយបាននិយាយជាមួយអ្នកជិតខាងនៅទីនោះផងដែរ។ហើយរឿងនេះបានកើតឡើងក្រោយរូបគាត់បានប្រកាសថានឹងចាកចេញពីក្លឹបReal Madrid របស់អេស្ប៉ាញដោយអាចមកលេងឱ្យក្លឹបSwanseaនៅក្របខ័ណ្ឌអង់គ្លេសChampionship វិញ។ 

បុរសកូនបី Modric កំពុងទិញផ្ទះដ៏ធំសម្បើមជាមួយនឹងពីអតីតកីឡាករបាល់ទាត់ របស់ក្លឹបSwansea លោកLeon Britton ដែលបានដាក់អចលនទ្រព្យនៅលើទីផ្សារក្នុងឆ្នាំ 2017 ។

អតីតខ្សែបម្រើក្រុម Tottenham កីឡាករ Modric ត្រូវបានប្រកាសថាជាសហវិនិយោគិន និងជាម្ចាស់ក្លឹប Swansea City កាលពីខែមុន ដោយបានក្លាយជាកីឡាករដែលជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រ Real Madrid ដោយបានឈ្នះពានរង្វាន់ Champions Leagues ចំនួនប្រាំមួយ, Club World Cup ចំនួនប្រាំមួយ, European Super Cups ចំនួនប្រាំដង, ពានរង្វាន់ La Liga ចំនួនបួន, Spanish Cup ចំនួនពីរ និង Spanish Super Cup ចំនួនប្រាំ ៕

ដោយ៖ ភារៈ


ចែករំលែក៖