ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់បង្ហោះម៉ូតូនៅស្រុកស្អាង

ចែករំលែក៖

    ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើង៦នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួនក្រោយពីក្រុមក្មេងទាំងនេះបង្ហោះម៉ូតូតាមដងផ្លូវ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចផ្លូវលំចុងព្រែកប៉ាងស្ថិតនៅភូមិ ព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងទំនើងឃាត់ខ្លួនបានចំនួន៦នាក់មាន៖ ១-ឈ្មោះ ពៅ ធារ៉ា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិត្រេីយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល(ឃាត់ខ្លួន)-សារធាតុញៀនអវិជ្ជមាន(-), ២-ឈ្មោះ ម៉ែន គង្គា អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)-សារធាតុញៀនអវិជ្ជមាន(-), ៣-ឈ្មោះ ជួន ច័ន្ទណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) -សារធាតុញៀនអវិជ្ជមាន(-), ៤-ឈ្មោះ វ៉ៃ ដាវីត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកប៉ាង ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)-គ្មានសារធាតុញៀន អវិជ្ជមាន(-), ៥-ឈ្មោះ សុវណ្ណ សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)-គ្មានសារធាតុញៀន អវិជ្ជមាន(-) និងទី៦-ឈ្មោះ រិន សុទ្ធារះ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)-សារធាតុញៀនអវិជ្ជមាន(-) ។ វត្ថុតាងចាប់យកៈ ១-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1AC.7015។

២-ម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០២០ ពាក់ផ្លាកលេខភ្នំពេញ1ID.4431។

ចំពោះករណីខាងលើកម្លាំងជំនាញសូមគោលការណ៍អប់រំរយៈពេល ៤៨ម៉ោងនៅអធិការដ្ឋាននគរបាលស្រុកស្អាង និងឲ្យធ្វើអនាម័យជុំវិញអធិការដ្ឋានទើបធ្វើកិច្ចសន្យានិងឲ្យអាណាព្យាបាលធានាត្រឡប់ទៅផ្ទះវិញ។ ចំណែកវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពបង្ហោះត្រូវរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងរយៈពេល ០៣ ខែ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖