ព័ត៌មានទាន់ហេតុការណ៍៖

តើ​ក្រុម​អង់គ្លេស Premier League ណា​ខ្លះដែល​មាន​សិទ្ធិ​ទៅ​លេងពានអឺរ៉ុបរដូវកាលក្រោយ?

ចែករំលែក៖

Newcastle បានជោគជ័យទទួលបានកៅអី Champions League នៅថ្ងៃចុងក្រោយ បើទោះបីជាចាញ់ Everton ក៏ដោយ ខណៈដែល Chelsea និង Manchester City ក៏មានកន្លែងរបស់ពួកគេនៅក្នុងការប្រកួតដណ្តើមពានធំអឺរ៉ុបសម្រាប់រដូវកាលក្រោយ។

Newcastle បានបញ្ចប់យុទ្ធនាការ Premier League ឆ្នាំ 2024-25 ក្នុងចំណាត់ថ្នាក់លេខ 5។Chelsea បានផ្តួល Nottingham Forest នៅថ្ងៃចុងក្រោយដើម្បីបញ្ចប់ចំណាត់ថ្នាក់លេខ 4 ប៉ុន្តែលទ្ធផលនោះមានន័យថាមិនមានកន្លែង Conference League សម្រាប់ក្រុមចំណាត់ថ្នាក់ទី 8 គឺ Brighton ។

ក្រុម Premier League ចំនួន៩ដែលបានទទួលកន្លែងនៅអឺរ៉ុបនៅរដូវកាលក្រោយរួមមាន:

វគ្គជម្រុះ Champions League Liverpool(ជើងឯក) Arsenal (ចំណាត់ថ្នាក់លេខ២)Manchester City (ចំណាត់ថ្នាក់លេខ៣) Chelsea (ចំណាត់ថ្នាក់ទី៤)

Newcastle (ចំណាត់ថ្នាក់ទី៥) Tottenham (ជើងឯក Europa League)

វគ្គជម្រុះ Europa League

Aston Villa (ចំណាត់ថ្នាក់ទី៦) Crystal Palace (ឈ្នះ FA Cup) 

វគ្គជម្រុះ Conference League Nottingham Forest (ចំណាត់ថ្នាក់ទី៧)៕

ដោយ៖ ភារៈ


ចែករំលែក៖