ទីក្រុងគូឡាឡាំពួ ៖ រសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ២០២៥សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញ ឆ្លៀតពេលជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ជាមួយប្រមុខថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន រួមមាន លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី, លោកនាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម, លោកនាយករដ្ឋមន្រ្តីសិង្ហបុរី, លោកប្រធានាធិបតីឥណ្ឌូណេស៊ី, និងព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី ៕
ដោយ ៖ ស តារា