ព័ត៌មានទាន់ហេតុការណ៍៖

ឡំប្រឺតា​បេីក​ឆ្លង​ផ្លូវ​ម៉ូតូ​MDដឹកនំ​បេីកលឿនបុកពេញទំហឹង​បណ្តាលឱ្យ​ធ្លាក់នំរាយ​ប៉ាយពេញផ្លូវ

ចែករំលែក៖

ភ្នំ​ពេញ​៖ ឡំប្រឺតា​បេីក​ឆ្លង​ផ្លូវ​ម៉ូតូ​MDដឹកនំ​បេីកលឿនបុកពេញទំហឹង​បណ្តាលឱ្យធ្លាក់នំរាយ​ប៉ាយពេញផ្លូវ។ហេតុការណ៍នេះ​បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អេីល​ឡើងនៅ​ម៉ោង​ ៥និង​៣០នាទីព្រឹក​ថ្ងៃ​ខែ​២៩ ខែ​ឧសភា​ឆ្នាំ​២០២៥​ នៅតាមបណ្តោយផ្លូវលេខ២៧១​ ដែលស្ថិត​នៅ​សង្កាត់​ទឹក​ល្អក់ទី២​ខណ្ឌ​ទួលគោក ​រាជ​ធានី​ភ្នំពេញ​ ។ 

ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​នៅ​មុន​ពេល​កេីត​ហេតុ​ គេ​ឃេីញ​ ម៉ូតូ​ឡំប្រឺតា​​ពណ៌​ស​ពាក់​ស្លាក​លេខ​ ព្រៃវែង​1T6309 បេីក​បរដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ ២៧១​​ក្នុងទិសដៅពីជើងទៅត្បូង បានបើកឆ្លងផ្លូវក៏ស្រាប់តែឃើញម៉ូតូមួយគ្រឿងម៉ាកMDពណ៌ក្រហម ពាក់ស្លាក់លេខ​ កណ្តាល​1AQ-0573បើកបរដោយយុវជនម្នាក់ដឹកនំ​បុ័ង​ចំរុះក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូកង់បីពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់​ធ្លាក់នំរាយប៉ាយពេញផ្លូវ ។

បន្ទាប់ពីកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុដោយភាគីខាងម៉ូតូឡំប្រឺតាសងចំនួន១៧ម៉ឺនរៀល ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖