ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជួបជាមួយ លោក Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc. (Kitayama Shoji Co., Ltd.)

ចែករំលែក៖

ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញ ជួបជាមួយ លោក Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc. (Kitayama Shoji Co., Ltd.) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន Shinto Holding Inc. ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ និងមានអាជីវកម្មក្នុងវិស័យជាច្រើន រួមមាន៖ វិស័យកាត់ដេរ, អចលនទ្រព្យ, ពាណិជ្ជកម្ម, ឧស្សាហកម្មគីមី, ការគ្រប់គ្រងសំណល់, ឧស្សាហកម្មគ្រឿងស្រវឹង, និងបញ្ញាសិប្បនិមិត្ត (AI) ។ ក្រុមហ៊ុននេះបានចុះបញ្ជីក្នុងផ្សារហ៊ុនរបស់ប្រទេសជប៉ុន ៕

ដោយ ៖ សិលា


ចែករំលែក៖