ភ្នំពេញ៖ ដោយសារបញ្ហាសំរាមនិងស្មៅដុះពាសពេញលេីផ្ទៃទឹកប្រឡាយមេទួលពង្រធ្វេីឲ្យចរន្តទឹកហូរយឺតងាយនឹងជន់លិចពេលភ្លៀងមកម្តងៗនោះ នៅរសៀលថ្ងៃទី២៩ ខែឧសភាព ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់ចោមចៅទី១ បានចុះពិនិត្យដាក់សាឡង់ អេស្កាវ៉ាទ័រស្តារយកសំរាម ស្មៅចេញដេីម្បីសម្រួលចរន្តទឹកហូរបានលឿន។
លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ដោយសារតែមេីលឃេីញស្មៅបានដុះពាសពេញលេីផ្ទៃទឹកប្រឡាយមេ ក៏ដូចជាមានបងប្អូនមួយចំនួនបានបោះកាកសំណល់សំរាមចូលទៅក្នុងទឹកប្រឡាយធ្វេីឲ្យចរន្តទឹកហូរយឺតងាយនឹងស្ទះពេលភ្លៀងមកម្តងៗ ទេីបនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង និងដាក់សាឡង់ អេស្កាវ៉ាទ័រ ដេីម្បីកាយប្រមូលសំរាមយកស្មៅចេញបេីកឲ្យចរន្តទឹកហូរលឿន។
លោកចៅសង្កាត់បានសំណូមពរដល់បងប្អូនទាំងអស់មេត្តាវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវចៀសវាងបោះចោលចូលក្នុងប្រឡាយលូងាយនឹងស្ទះចរន្តទឹកហូរ ហេីយក៏ប្រឈមនឹងការជន់លិចនារដូវវស្សាផងដែរ៕


ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច