ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យសកម្មភាពបង្កបង្កើនផលប្រជាកសិករខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ លោក គោ ស៊ុំសារឿត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹក នាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជា កសិករនៅក្នុងខេត្តតាកែវ ព្រមទាំងចុះ ពិនិត្យស្ថានីយបូមទឹក ហ៊ុន សែន ទី២២ និង ទី២៣ ដែលកំពុងបូមពីអាងទឹកទន្លេបាទី ទម្លាក់ចូលប្រឡាយហនុមានដើម្បីជួយ សង្គ្រោះស្រូវរបស់ប្រជាកសិករក្នុងឃុំចំបុី ដូង កន្តឹង ក្រាំងធ្នង់ និងងឃុំពារាម ស្រុកបាទី និងប្រឡាយនាំទឹកពីស្ទឹងតាកែវ និងពីព្រែកជីកវិញតេ (ព្រំដែនកម្ពុជា-វៀតណាម) ចូលអាងទឹកទន្លាប់ ស្ថិតនៅ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

បន្ទាប់មកលោករដ្ឋលេខាធិការបាន អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ ដោយបានពាំនាំការសាកសួរ សុខទុក្ខពីសំណាក់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងស្នើសុំឲ្យលោកប្រធានមន្ទីរយកចិត្តទុកដាក់ដល់មន្រ្តីដែលជាស្រ្តី និងមន្ត្រីចាស់ៗ ។ ក្នុងឱកាសជួបសំណេះសំណាលនោះដែរលោករដ្ឋលេខាធិការ ក៏បានសំណូមពរឲ្យមន្រ្តីមន្ទីរធនធាន និងឧតុនិយមត្រូវសហ ការឲ្យបានស្អិតល្មួតជាមួយរដ្ឋបាលសាលា ខេត្ត ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក សង្កាត់-ឃុំ ក្នុងការផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាជូនប្រជាកសិករ ៕ ហេង នរិន្ទ្រ

wather-3 wather-1 wather-2


ចែករំលែក៖