ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាញទូរទស្សន៍ ABC 7 ច្រឡំផ្សាយថាលោកស្រី ហ៊ីលឡារី គ្លីនតុន ស្លាប់

ចែករំលែក៖

អ្នកដឹកនាំកម្មវិធី Joe Terres របស់ បណ្តាញទូរទស្សន៍ ABC7 អាមេរិកបាន ច្រឡំប្រកាសព័ត៌មានថា លោកស្រី ហ៊ីល ឡារី គ្លីនតុន បានស្លាប់។

នៅក្នុងកម្មវិធីផ្សាយនោះបានចាប់ផ្តើមថា «សួស្តីប្រិយមិត្តទាំងអស់ខ្ញុំឈ្មោះ Sandra Bookman ។ ចំណែកខ្ញុំឈ្មោះ Joe Torres ។ យើងខ្ញុំសូមចាប់ផ្តើមព័ត៌មាន ពេលព្រឹកដោយមានដំណឹងបន្ទាន់មួយស្តីពីការស្លាប់របស់លោកស្រី គ្លីនតុន បេក្ខ ភាពប្រធានាធិបតីមកពីគណបក្សប្រជធិបតេយ្យ»។ ព័ត៌មានខាងលើបានផ្សាយតាំងពីថ្ងៃទី១៣ ខែកញ្ញា ក្រោយពេលលោកស្រី ហ៊ីលឡារី គ្លីនតុន បានធា្លក់ខ្លួនឈឺពេល ចូលរួមខួបថ្ងៃទី១១ ខែកញ្ញា។

មកទល់ពេលនេះមិនទាន់មានប្រតិកម្មអ្វីពីគណៈកម្មការរៀបចំការបោះឆ្នោតរបស់ លោកស្រី គ្លីនតុន នៅឡើយ។ ព័ត៌មានខាង លើកើតឡើងក្រោយពេលដែលគ្រូពេទ្យលោកស្រី គ្លីនតុន បានប្រកាសថា លោក ស្រីមានជំងឺសួត និងខ្វះជាតិទឹក ទើបបណ្តាល ឲ្យដួលសន្លប់ពេលទៅចូលរួមកម្មវិធីរំលឹកខួបនៃការវាយប្រហារថ្ងៃ១១ ខែកញ្ញា។

ពេលដំបូងព័ត៌មានខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋអាមេ រិកដោយសារតែវាបានកើតឡើងចំពេលដែលលោកស្រី គ្លីនតុន កំពុងតែឈឺផង ៕ ម៉ែវ សាធី

anchor-vs-hillary-clinton-320x181


ចែករំលែក៖