ព័ត៌មានទាន់ហេតុការណ៍៖

Frimpongចុះកុងត្រាលេងឱ្យហង្សក្រហម៥ឆ្នាំមកជំនួសតំណែងខ្សែការពារស្លាបស្តាំ Alexander-Arnold

ចែករំលែក៖

ក្រុមហង្សក្រហមLiverpool ចុះហត្ថលេខាទិញ Jeremie Frimpong ក្នុងតម្លៃ 29.5 លានផោនពី Bayer Leverkusen យកមកជំនួសតំណែងខ្សែការពារស្លាបស្តាំ Trent Alexander-Arnold ដែលបានចាកចេញទៅលេងឱ្យក្លឹបReal Madrid។

ខ្សែការពារស្លាបស្តាំស្បែកខ្មៅសញ្ជាតិហុល្លង់នេះបានចុះកិច្ចសន្យារយៈពេល 5 ឆ្នាំលេងនៅ ទឹកដី Anfield ហើយក្លាយជាកីឡាករដំបូងរបស់ហង្សក្រហមបានទិញនៅរដូវក្តៅនេះ។

កីឡាករវ័យ 24 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 28 គ្រាប់ក្នុងរយៈពេល 3 រដូវកាលចុងក្រោយ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 35 គ្រាប់ទៀត។

គាត់បានចូលរួមជាមួយ Leverkusen ក្នុងខែមករា ឆ្នាំ 2021 ហើយចាប់តាំងពីពេលនោះមកគាត់បានអភិវឌ្ឍទៅជាខ្សែការពារខាងស្តាំល្អបំផុតរបស់អឺរ៉ុប ៕

ដោយ៖ ភារៈ


ចែករំលែក៖