ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពីមានខ្យល់កន្ត្រាក់បោកបក់ដើមជ្រៃក្រឹមមួយដើមធំបាក់រលំកាត់ទទឹងផ្លូវសង្កត់រុឺម៉កនិងម៉ូតូកង់បីមួយគ្រឿង តែសំណាងល្អមិនមានមនុស្សរងរបួស

ចែករំលែក៖

ភ្នំពេញ៖ ដើមជ្រៃក្រឹមមួយដើមធំបានបាក់រលំកាត់ទទឹងផ្លូវសង្កត់លើរុឺម៉កនិងម៉ូតូកង់បីមួយគ្រឿង តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ និង ១០នាទីរសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ក្រោយពីមានខ្យល់កន្ត្រាក់បោកបក់ខ្លាំងមក ដើមជ្រៃក្រឹម មួយដើមធំបានបាក់រលំកាត់ទទឹងផ្លូវសង្កត់លើរុឺម៉កនិងម៉ូតូកង់បីមួយគ្រឿងតែសំណាងល្អមិនមានមនុស្សរងរបួស ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែហៅរថយន្តមកកាត់ដើមឈើនេះចេញ៕

ដោយ៖ ជីណា


ចែករំលែក៖