ព័ត៌មានទាន់ហេតុការណ៍៖

DembeleយកពានChampions League ទៅលើកដល់កម្មវិធីវាយកូនបាល់French Open

ចែករំលែក៖

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លឹប Paris St Germain ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅលើទីលានដីឥដ្ឋ ដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ម្ចាស់ជើងឯកកីឡាវាយកូនបាល់ តែគាត់បានលើកពានបាល់ទាត់ Champions Leagueទៅវិញ។

ក្លឹបបាល់ទាត់បារាំងបានយកឈ្នះក្រុម Inter Milan 5-0 ក្នុងការប្រកួតបង្ហាញម៉ូតនៅទីក្រុង Munich កាលពីថ្ងៃសៅរ៍ ដើម្បីលើកពានធំបំផុតរបស់ទ្វីបអឺរ៉ុបជាលើកដំបូងហើយកម្មវិធីដង្ហែពាននៅរដ្ឋានីប៉ារីសកីបានធ្វើលើងយ៉ាងអធិកអធមដែលបណ្តាលឱ្យមានមនុស្សស្លាប់របួសនិងត្រូវចាប់ខ្លួនរាប់រយនាក់កាលពីថ្ងៃអាទិត្យ។

ប៉ុន្តែពិធីលើកពានសម្រាប់ Dembele ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Champions League បានបន្តកាលពីថ្ងៃចន្ទ នៅពេលដែលគាត់បានលើកពានដ៏អស្ចារ្យនៅទីលានវាយកូនបាល់  Philippe Chatrier នៅចំពោះមុខមនុស្សជាង 10,000 នាក់។

គាត់​ពាក់​អាវយឺត​ពណ៌​ស​ដែល​មាន​សរសេរ​ពាក្យ​ថា «ជ័យជំនះ»។

PSG ជាក្រុមទីពីររបស់បារាំងដែលឈ្នះពានអឺរ៉ុប បន្ទាប់ពី Olympique de Marseille ក្នុងឆ្នាំ 1993 ៕

ដោយ៖ ភារៈ


ចែករំលែក៖