កម្ពុជា-ចិន ៖ នាពេលថ្មីៗ កន្លងទៅនេះក្រុមទេសចរចិន មួយពាន់នាក់ នៃ “ឆ្នាំទេសចរណ៍ កម្ពុជា – ចិន ២០២៥” ដែល ជា បេសកជនផ្នែក សង្គម ស៊ីវិល បាន ចេញ ដំណើរទៅកាន់ កម្ពុជា ក្នុងពេលដំណាល គ្នាពី តំបន់ ទាំង បួន គឺ ក្រុង ប៉េកាំង ក្រុង សៀងហៃ ខេត្ត ជាំង ស៊ូ និង ខេត្ត យូនណាន ដើម្បី ឈ្វេង យល់ពី សម្បតិ្តបេតិកភ័ណ្ឌវប្បធម៌ ទំនៀមទម្លាប់និង ទេសភាព ធម្មជាតិរបស់ កម្ពុ ជា ។ ទាក់ទិន នឹង ករណី នេះ លោកវង្សី វិស្សុត ឧបនាយក រដ្ឋមន្ត្រី ប្រចាំការនិងជា រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បាន ថ្លែង ថា ព្រះរាជាណាចក្រ កម្ពុជា ដ៏ អច្ឆរិយបាន ត្រៀម ខ្លួន រួចរាល់ ដើម្បីទទួលស្វាគមន៍ យ៉ាង រាក់ ទាក់ កក់ក្តៅ ភ្ញៀវទេសចរនិង អ្នក វិនិយោគ ចិន មកកាន់ កម្ពុជា ។
នៅពាក់កណ្តាល ខែ មេសាឆ្នាំ នេះ ក្នុង អំឡុង បំពេញទស្សនកិច្ច ផ្លូវ រដ្ឋ នៅ កម្ពុជា លោកXi Jinping ប្រធាន រដ្ឋ ចិន និង សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាព គ្នា ថា នឹង ពួត ដៃគ្នា កសាងសហគមន៍រួមវាសនា ចិន-កម្ពុជា ក្នុង យុគ សម័យ ថ្មី គ្រ ប់ រដូវកាល ព្រម ទាំង បាន ប្រកាស ថា ឆ្នាំ ២០២៥ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” នេះជា សកម្មភាព ថ្នាក់ ជាតិ ដែលរៀបចំដោយប្រទេសទាំងពីរក្នុង រយៈពេល បីឆ្នាំ ជាប់ៗ គ្នា បន្ទាប់ ពី“ឆ្នាំមិត្តភាព ចិន – កម្ពុ ជា”នា ឆ្នាំ ២០២៣និ ង “ឆ្នាំផ្លាស់ប្ដូររវា ងប្រជាជនកម្ពុជា-ចិន”នាឆ្នាំ ២០២៤ ។
ប្រទេស ចិន ជា ប្រភព ភ្ញៀវ ទេសចរ អន្តរជាតិដ៏សំខាន់ របស់ កម្ពុជា ។ រាជធានីភ្នំពេញ ដែល មានភាព អ៊ូអរ អង្គរវត្ត ដែ លមាន ប្រវត្តិសាស្ត្រ ដ៏យូរលង់ និងក្រុង ព្រះសីហនុ ដែល ជា ទីក្រុងតាម ឆ្នេរ សមុទ្រដ៏ស្រស់ស្អាតជាដើម សុទ្ធតែជា តំបន់ដែលទទួល ការ ពេញ និយម យ៉ាង ខ្លាំង ពី អ្នកទេសចរចិន ។ តាម ទិន្នន័ យ ដែល ក្រសួងទេសចរណ៍កម្ពុជាប្រកាស បា ន ឱ្យ ដឹង ថា នៅ ឆ្នាំ២០២៤ ភ្ញៀវទេសចរចិនចំនួន លើសពី ៨៤ម៉ឺននាក់បាន ធ្វើ ទេសចរណ៍ នៅ កម្ពុជា បាន កើន ឡើង៥៥% បើ ប្រៀបធៀបនឹងឆ្នាំ២០២៣ ។ កម្ពុជា ប៉ាន់ ប្រមាណ ថា នៅឆ្នាំ ២០២៥ នឹង ទាក់ទាញ អ្នក ទេសចរចិន លើ សពី១លាននាក់ ។
ដើម្បីអបអរ ទទួល អ្នក ទេសចរចិន កម្ពុជា បាន ដាក់ ចេញ វិធានការអនុគ្រោះ អំពីការ ផ្តល់ សេវាកម្ម ជា ច្រើន ដូច ជា ដាក់ សញ្ញា សម្គាល់ ជា ភាសាចិន នៅ តំបន់ ទេសចរណ៍ បណ្តុះ បណ្តាល មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននិងប្រើប្រាស់ វិធី ទូ ទាត់អេឡិចត្រូនិកឱ្យ បាន កាន់តែទូលំ ទូលាយជាដើម ក្រៅពីនេះក៏បាន ផ្តល់ សេវាកម្ម ដែល ស្របតាម ទំលាប់ របស់ ភ្ញៀវទេសចរចិន កាន់ តែ ច្រើន លើផ្នែក ស្នាក់ នៅ ការ ហូបចុកនិង ទិញទំនិញ ជា ដើម ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បាន ថ្លែង ថា កំណើន នៃ ភ្ញៀវ ទេសចរ ចិន បាន ផ្តល់ កាលា នុវត្តភាព ដ៏សំខាន់ ដល់ កម្ពុជា វា មិន ត្រឹមតែអាច ជំរុញការ អភិវឌ្ឍ ខាង វិស័យទេសចរណ៍ កម្ពុជាប៉ុណ្ណោះទេ ថែម ទាំង ក៏អាច ផ្តល់ ឱកាស វិនិយោគ ថ្មី លើ វិស័យ ផ្សេងៗ ក្នុង តំបន់ ទៀត ផង ។ ព្រ មពេល ជា មួយ គ្នា នេះ ប្រទេស ចិន ក៏ជា អ្នក ជំរុញ ដ៏ សំខាន់ នៃ ការ អភិវឌ្ឍ វិស័យ ទេសចរណ៍ កម្ពុជាផង ដែរ គម្រោង ហេដ្ឋារចនាសម្ព័ន្ធធំៗដែល វិនិយោគ ដោយ ប្រទេ សចិន ដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ -ព្រះសីហនុ អាកាសយានដ្ឋាន អន្តរជាតិសៀម រាបអង្គរ និង អាកាសយានដ្ឋាន អន្តរជាតិ តេជោដែល ជិត នឹង ដាក់ ឱ្យ ប្រើ ប្រាស់ បានចាក់គ្រឹះ យ៉ាង រឹងមាំ ដល់ ការ អភិវឌ្ឍ សេដ្ឋកិច្ច និង វិស័យទេសចរណ៍ របស់ កម្ពុជា ។
ខណៈពេល ភ្ញៀវទេសចរចិន កាន់ តែ ច្រើន ឡើងៗ ទៅ ដើរលេងនៅកម្ពុជា ការ ទៅ ធ្វើ ទេសចរណ៍ នៅ ប្រទេស ចិន របស់ ភ្ញៀវទេសចរនៃ ប្រទេស អាស៊ីអាគ្នេយ៍ ដូច ជា ប្រទេស កម្ពុជាជា ដើម ក៏ មាន សក្តានុពល យ៉ាង ខ្លាំង ដែល គួរ ឱ្យត្រួសត្រាយថែម មួយ កម្រិត ទៀត ផងដែរ ។ នៅ ត្រីមាស ទីមួយឆ្នាំ ២០២៥ ប្រទេស ចិន បាន ដាក់ ចេញគោលនយោបាយ ស្តីពី “ការ លើកលែង ទិដ្ឋាការសម្រាប់ក្រុម ទេសចរណ៍ នៃ ប្រទេស អាស៊ានដែល ចូលដែន ចិន នៅច្រកXishuang banna ខេត្ត យូណាន” ដែល ធ្វើ ឱ្យ តំបន់ Xishuangbannaជាដើម ក្លាយជា កន្លែងជម្រើសចម្បងដ៏ ពេញ និយម នៃ ការ ធ្វើ ទេសចរណ៍ នៅចិន របស់ ភ្ញៀវទសចរ អាស៊ាន ក្នុង នោះក៏បូក រួម ទាំង ប្រទេស កម្ពុជា ផង ដែរ ។
“សន្ទុះទេសចរណ៍” ដែល កាន់ តែ ខ្លាំង ឡើង ៗ រវាង ចិន និ ងកម្ពុជា ជា ការ ឆ្លុះ បញ្ចាំង នៃ ទំនាក់ ទំនង ផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វប្បធម៌ រវាង ប្រទេស ទាំង ពីរ ដែល មាន ភាពកាន់ តែជិត ស្និទ្ធ ។ ក្នុង ក្របខណ្ឌនៃទំនាក់ទំនង ភាពជា ដៃគូ យុទ្ធសាស្ត្រដោយ គ្រប់ ជ្រុង ជ្រោយ វិស័យ ទេសចរណ៍បាន ក្លាយ ជាសសរស្តម្ភដ៏សំខាន់ នៃ កិច្ច សហប្រតិបតិ្តការ រវាង ប្រទេស ទាំង ពីរ ។ កំណើន យ៉ាង ឆាប់រហ័ស របស់ ភ្ញៀវទេសចរចិន បាន ជំរុញ ឱ្យ វិស័យ ទេសចរណ៍ កម្ពុជា កាន់ តែល្អប្រសើរ ហើយ ក៏បាន ជំរុញ ដល់ ការ ផ្លាស់ប្តូរ ផ្នែក ប្បធម៌ និង ការ ត ភ្ជាប់ ដួង ចិត្ត ប្រជាជន នៃ ប្រទេស ចិននិង កម្ពុជា ផងដែរ ។ ដូច ប្រសាសន៍ របស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅ កម្ពុជាដែល បាន លើកឡើង ថា ពេល នេះ គឺ ជា ពេល វេលា ល្អ សម្រាប់ ធ្វើ ទេសចរណ៍ នៅ កម្ពុជា! ៕
ប្រភព ៖ «CCFR China state-controlled media »