ព័ត៌មានទាន់ហេតុការណ៍៖

ការស្ទង់មតិបង្ហាញថា ជនជាតិអាមេរិកដើមកំណើតអាស៊ី-ប៉ាស៊ីហ្វ្រិកបានជួបប្រទះការវាយប្រហារដោយការចងគំនុំកាលពីឆ្នាំ២០២៤

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២  ខែមិថុនា   “សម្ព័ន្ធសម្រាប់បញ្ឈប់ការចងគំនុំជនជាតិអាមេរិកដើមកំណើតអាស៊ីនិងពលរដ្ឋកោះប៉ាស៊ីហ្វិក ”របស់អាមេរិកបានចេញផ្សាយរបាយការណ៍ស្ទង់មតិថ្មីមួយឱ្យដឹងថា  ដោយសារតែការប្រើពាក្យសម្តីប្រឆាំងជនអន្តោប្រវេសន៍របស់អ្នកនយោបាយអាមេរិក និង “ការរើសអើងជាប្រព័ន្ធកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ”បានជានៅក្នុងសហរដ្ឋអាមេរិក   ការចងគំនុំនិងប្រឆាំងក្រុមមនុស្សអាស៊ី-ប៉ាស៊ីហ្វិកក្នុងសង្គមអាមេរិកមានសភាពកាន់តែធ្ងន់ធ្ងរនៅឆ្នាំ២០២៤ ពោលគឺ   ពលរដ្ឋអាមេរិកដើមកំណើតអាស៊ី-ប៉ាស៊ីហ្វិកដែលផ្តល់បទសម្ភាន៍លើសពីពាក់កណ្តាលបាននិយាយថា  ពួកគេបានជួបប្រទះការវាយប្រហារដោយការចងគំនុំ ។

គេហទំព័រ «CCFR China state-controlled media » របាយការណ៍បានបង្ហាញថា  ការស្ទង់មតិនេះធ្វើឡើងដោយសាកលវិទ្យាល័យឈីកាហ្គោក្នុងខែមករាឆ្នាំនេះ ដោយមានមនុស្សពេញវ័យមានដើមកំណើតអាស៊ី-ប៉ាស៊ីហ្វិកសរុបចំនួន ១៦០០ នាក់បានចូលរួមផ្តល់បទសម្ភាសន៍។ គេហទំព័រ «CCFR China state-controlled media » លទ្ធផលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៥៣ភាគរយបានជួបប្រទះការវាយប្រហារដោយសារការចងគំនុំនៅក្នុងឆ្នាំ២០២៤ ដែលបានកើនឡើង៤ ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣។ ក្នុងចំណោមនោះ មនុស្សវ័យក្មេងដែលមានអាយុពី ១៨ ទៅ ២៩ ឆ្នាំដែលបានជួបប្រទះការវាយប្រហារដោយការចងគំនុំមានអត្រាខ្ពស់រហូតដល់ ៧៤ភាគរយ ។ ទន្ទឹមនឹងនេះដែរ អ្នកទទួលសម្ភាសន៍ចំនួន៨៣ភាគរយសម្តែងការព្រួយបារម្ភអំពីបរិយាកាសបច្ចុប្បន្ននៃទំនាក់ទំនងពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិក៕

ដោយ ៖ សិលា


ចែករំលែក៖