ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមបានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដីឱ្យកំណត់នូវកូតា នៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត ដោយកំណត់នូវកូតាចំនួនយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី ខណៈកាលពីមុនកូតាជាអភិបាលរងនេះ មានត្រឹមតែមួយរូបប៉ុណ្ណោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ ។

នៅលើផេកផ្លូវការសម្តេចតេជោ មានប្រសាសន៍ថា ៖ ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅ

រាជធានីភ្នំពេញ។

សម្តេចបន្តថា ៖ បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច៖

១.យកដី ២ហិកតា ដែលទិញតម្លៃជាង

១០លានដុល្លារ សម្រាប់សាងសង់

ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួង

កិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។

២.ការសាងសង់សម្រាប់និស្សិតស្រ្តី

ស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់

ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះយើង

ត្រូវកសាងចំនួន ១២០បន្ទប់។

យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់

ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យ

ជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ

ផងដែរ។

ក្រោយការសាងសង់នឹងប្រគល់ជូនជា

សម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។

សម្តេចបញ្ជាក់ថា ៖ ខ្ញុំសង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការ

ចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖