ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្រ្តី កាត់ដីជូនប្រជាពលរដ្ឋ ១២៦០ គ្រួសារអោយមានប្លង់កាន់កាប់ស្របច្បាប់

ចែករំលែក៖

ខេត្តរតនគិរី៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបជុំជាមួយមន្រ្តីរាជការនៅខេត្តរតនគិរី។ មុននឹងចាប់ផ្តើមកិច្ចប្រជុំសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចកាត់ដីនៅសង្កាតកាចាញ ដែលមានភូមិចំនួន៥ គឺភូមិលេខ១ ភូមិលេខ២ ភូមិលេខ៣ ភូមិលេខ៤ និងភូមិលេខ៥ ដែលមានប្រជាពលរដ្ឋចំនួន ១២៦០ គ្រួសារ គឺកាត់ចេញពីក្របខ័ណ្ឌដីចំការកៅស៊ូរបស់រដ្ឋ ហើយប្រគល់ទៅអោយប្រជាពលរដ្ឋទៅតាមទំហំដីជាក់ស្តែងដែលប្រជាពលរដ្ឋបានកាន់កាប់រស់នៅជាយូរឆ្នាំមកហើយ។ ក្រសួងដែនដី និងអាជ្ញាធរខេត្តនឹងរៀបចំប្លង់កម្មសិទ្ឋិដីស្របច្បាប់ជូនប្រជាពលរដ្ឋអោយមានសិទ្ឋិកាន់កាប់រស់នៅនិងអភិវឌ្ឍន៍លំនៅដ្ឋានអោយបានល្អសមរម្យ។

ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗដែលជាកង្វល់ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស ៕

sss dd

 


ចែករំលែក៖