ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តព្រះវិហារ ស្លាប់ និងរងរបួសធ្ងន់ជិត១០នាក់

ចែករំលែក៖

ខេត្តព្រះវិហារ: រថយន្ត និងរថយន្តបានបុកគ្នាពេញទំហឹងបណ្តាលមនុស្ស៣នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯ៥អ្នកផ្សេងទៀតរងរបួសធ្ងន់ ហើយខណ:បញ្ជូលដល់មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានស្លាប់បន្ថែម២នាក់ទៀត កាលពីវេលាម៉ោង៩នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦២ ទល់មុខវត្តត្រពាំងសង្កែ ខេមរ:សែនជ័យ នៅភូមិត្រពាំងសង្កែខាងកើត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកដាំ យ៉ិន អធិការស្រុកជាំក្សាន្តបានអោយដឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញាថា រថយន្តដែលបើកបញ្ច្រាសទិសគ្នាហើយបានបុកគ្នាយ៉ាងពេញទំហឹងនោះ ម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ ២z១០០៧ បុកជាមួយរថយន្តតូយូតា ពាក់ស្លាកលេខ ភ្នំពេញ 2z ៤៦១០។

លោកអធិការស្រុកជាំក្សាន្តបានអោយដឹងទៀតថា អ្នកស្លាប់ភ្លាមៗនៅនឹងកន្លែង ទី១ឈ្មោះ ចន វិបុល ភេទប្រុសអាយុ៤២ឆ្នាំ ទី២ឈ្មោះកុយ គឹមសាន ភេទស្រី អាយុ៣៩ឆ្នាំ ទី៣ឈ្មោះណិត ផាយ៉ា ភេទស្រី អាយុមួយឆ្នាំ និង៥នាក់ទៀត រងរបួសធ្ងន់ ពេលដែលដឹកមកដល់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ បានបាត់បង់ជីវិតមនុស្សចំនួន២នាក់បន្ថែមទៀតហើយចំនួន៣នាក់ទៀត ត្រូវបានមន្ទីរពេទ្យខេត្តកំពុងតែសង្ក្រោះ ។

នគរបាលបាននិងកំពុងធ្វើកំណត់ហេតុដើម្បីរកសាច់ញ្ញាញាតិ ៕ តុលា

 

se-2 se-1 se se-3

65

 


ចែករំលែក៖