ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចច្រើននាក់បានចុះបង្ក្រាបបទល្មើសនេសាទក្នុងឃុំចំនួន៤ លើភូមិសាស្ត្រស្រុកល្វាឯម ខេត្តកណ្តាល ដោយលទ្ធផល រឹបអូសបានឧបករណ៍ល្មើសច្បាប់មួយចំនួនធំ ហើយសមត្ថកិច្ចក៏បានដុតបំផ្លាញចោលភ្លាមៗផងដែរ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុច៤ឃុំ ក្នុងបឹងវាលសំណាប គឺមានឃុំសារិកាកែវ, ឃុំពាមឧកញ៉ាអុង, ឃុំបារុង និងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្ត្រីដែលដឹកនាំការបង្ក្រាបខាងលើបានអះអាងថា ជាលទ្ធផលបង្ក្រាបបាន៖លបស្បៃចំនួន៨២លប, បង្គោលចំនួន៣០៦ដើម,
ព្រួលស្បៃប្រវែង២.៣០០ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះចំនួន២៣០គីឡូក្រាមផងដែរ ។
សម្ភារបទល្មើសទាំងនេះត្រូវបានដុតបំផ្លាញចោលនៅចំណុចឃុំព្រែកក្មេង ៕