ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកអង្គស្នួលចាប់ខ្លួនស្ត្រី៣នាក់តាមដីកាពីបទលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនស្ត្រី៣នាក់តាមអំណាចដីការបស់តុលាការ ដោយចោទប្រកាន់ស្ត្រីទាំងនោះពីបទលួចមានស្ថានទម្ងន់ទោស ។

ការចាប់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង១០និង៣០នាទីព្រឹក ដោយកម្លាំងនគរបាលយុត្តិធម៌ ស្រុកអង្គស្នួលស្រាវជ្រាវចាប់ខ្លួនតាមដីកា បាន៣នាក់៖ ១-ឈ្មោះប៉ាង ស្រីម៉ុល ភេទស្រីអាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រ, ២-ឈ្មោះប៉ាង ស្រីម៉ុចហៅភួង ស្រីនាងភេទស្រីអាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ, ៣-ឈ្មោះ ប៉ុល ស្រីម៉ាចភេទស្រីអាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ ទាំង៣នាក់នេះ មានទីលំនៅភូមិព្រៃក្ដី ឃុំស្វាយក្រវ៉ាន់ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ខ្លួនស្ត្រីទាំង៣នាក់ខាងលើ ធ្វើឡើងនៅចំណុចអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាលតែម្តង ដោយយោងតាមដីកាបង្គាប់ឲ្យ ចាប់ខ្លួនលេខ៖ ០៩២/០៩៤/០៩៥/ ដ ច ខ  ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ របស់លោកគឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល ក្រោមការប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (ដោយសារប្រព្រឹត្តអំពើហិង្សា) ប្រព្រឹត្តនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៣ ។

ស្ត្រីទាំង៣នាក់នេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី  ៕

1


ចែករំលែក៖