ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញធ្វើកោសល្យវិច័យអះអាងថា បានប្រតិកម្មថ្នាំ(ថ្នាំពេទ្យ) បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសាលាឆទាន វត្តពោធិមង្គល ភូមិជ្រោយមេត្រីក្រោម ឃំុឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ំុ អៀង ភេទប្រុស អាយុ៥៥ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកតាបែន ឃំុព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាថ្ងៃត្រង់ម៉ោង១២ ជនរងគ្រោះបានបណ្តេីរកង់គ្មានចង្អើរក្រោយ មានអីវ៉ាន់ពេញកន្ត្រក់មុខ ចូលផ្ទះឈ្មោះ អិុន សុខហៀង រួចទុកកង់ចោល ហើយដើរចូលមក អង្គុយលើកាំជណ្តេីរផ្ទះ ឈ្មោះ អុិនសុខ ហៀង រួចជនរងគ្រោះ បានចាប់កាន់ ពងទា របស់ឈ្មោះ សុខ ហៀង លេងហើយឈ្មោះសុខ ហៀងបានប្រាប់ជនរងគ្រោះថា៖ (ពងទានៅឆាវទេ) ។ ជនរងគ្រោះបាននិយាយថា៖ ខ្ញុំចង់ហុតពងទាមួយ ឈ្មោះសុខ ហៀងបាននិយាយថា៖ បេីឯងហុត ក៏ហុតទៅ ជនរងគ្រោះឆ្លេីយថា៖ ខ្ញំុអត់ហុតទេ និងបន្តទៀតថា ខ្ញុំនិយាយលេងទេ រួចជនរងគ្រោះ បានដេីរទៅយកកង់ ហេីយលាឈ្មោះសុខ ហៀង ប្រាប់ថា៖ ខ្ញំុទៅនៅ វត្តនោះហេីយ (វត្តពោធិមង្គល) ។
ប្រភពបន្តថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង១៣និង៣០នាទី ឈ្មោះ សោម ប៉ែត បានឃេីញជនរងគ្រោះដេកម្នាក់ឯងហើយបានឃេីញកង់ ជនរងគ្រោះផ្អែកនៅសាលាឆទាន ។ ថ្ងៃដដែលម៉ោង១៧និង២០នាទី ឈ្មោះម៉ៅ សីុណាត ភេទ
ស្រី បានដេីរតាមផ្លូវជាតិ ពីជើងទៅត្បូង ឃើញជនរងគ្រោះដេកនៅលើសាលា
ឆទាន ដោយលេីកដៃទាំងពីរចុះឡេីងរួចដាក់លេីទ្រូង ដោយពំុបានចាប់អារម្មណ៍ រួចដើរមកផ្ទះតែម្តង ។ បន្ទាប់មកនៅម៉ោង១៨ លោកមេភូមិបានទូរសព្ទ័រាយការណ៍ មកប្រាប់សមត្ថកិច្ចថា៖ មានករណីមនុស្សដេកស្លាប់ នៅចំណុចកេីតហេតុ។
ប្រភពបន្តថា ក្រោយពីទទួលដំណឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុវេលាម៉ោង១៩និង០០នាទី បានសហការជាមួយអាជ្ញាធរឃំុផ្នែកជំនាញស្រុកចូលរួមធ្វេីការពិនិត្យសាកសពដេកស្លាប់នៅលើសាលាឆទានក្បាលទៅត្បូង ហើយមានវត្ថុរាវ (ស ខាប់ៗលាយឈាម) ហូរចេញតាមមាត់ និងច្រមុះ ពុំមានស្លាកស្នាមអ្វីឡេីយ ។
ប្រភពពីសមត្ថកិច្ចដដែលបន្តថា នៅជំុវិញសាកសព មានក្តាមប្រៃមួយថង់តូច, ពោតដុតឆ្អិនមួយផ្លែ ស្បែកជើងផ្ទាត់ ពណ៌ខ្មៅ ខ្សែពណ៌លឿង០១គូ ទឹកសុទ្ធ០១ដប ។ នៅចំហៀងសាលាឆទានខាងជើង មានកងទូកស្រី ពណ៌ទឹកក្រូច០១គ្រឿង មានកន្ត្រក់មុខ ក្នុងកន្ត្រក់នោះមានភួយ, មុង, កន្សែង, ក្រមាខោអាវ និងថ្នាំពេទ្យ (អំពីនីសាលីន២៦គ្រាប់, ប៉ារ៉ាសេតាមុល០២បន្ទះស្មើ២២គ្រាប់ ប្រើអស់១៩គ្រាប់ (របស់ជនរងគ្រោះ) ។ ក្រៅពីនេះបានពិនិត្យ ពុំឃេីញមានអ្វីទៀតទេ ។
ក្រោយការស៊ើបអង្កេត សមត្ថកិច្ចបានដាក់ការសន្និដ្ឋានរបស់គ្រូទេព្យជនរងគ្រោះនេះថា បណ្តាលមកពីប្រតិកម្មថ្នាំ (រ៉េអាស្យុង ពុុលថ្នាំ) ។ សាកសព បានប្រគល់ជូនក្រុមគ្រួសារ ធ្វេីបុណ្យតាមប្រពៃណី ៕