ព័ត៌មានទាន់ហេតុការណ៍៖

អគារខ្ពស់កំពុងសាងសង់នៅតំបន់ចតុច័ក្រត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ប្រទេសថៃ ៖ ឆេះទៀតហើយថៃ! អគារខ្ពស់កំពុងសាងសង់នៅតំបន់ចតុច័ក្រត្រូវអគ្គិភ័យឆាបឆេះ ។ នេះបើយោងតាមប្រភព Fire & Rescue Thailand នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។

នាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំក្រុងបាងកក បានប្រកាសថា នៅវេលាម៉ោង ១២៖១២នាទីរសៀល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ  មានអគ្គិភ័យឆេះអគារមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ Soi Lat Phrao 8 (Rungthiva) សង្កាត់ចោមផុន ខណ្ឌចតុច័ក្រ ក្រុងបាងកក បង្ករឱ្យមានផ្សែងច្រើនខ្មួលខ្មាញ់ ហើយព័ត៌មានបឋម សមត្ថកិច្ចកំពុងត្រួតពិនិត្យឱ្យប្រាកដថា មិនមានអ្នកណាម្នាក់ជាប់ខាងក្នុងអគារមួយនេះទេ៕

ប្រភព ៖ (Fire & Rescue Thailand )


ចែករំលែក៖