ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបើកឡើងលើស្ពានបណ្តាលឱ្យបាក់ផ្លាកហាមរថយន្តធំចូលអស់០១ផ្ទាំង គាំងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចមួយគ្រឿងចង់បើកឡើងលើស្ពានប៉ុន្តែគ្រាន់តែឡើងបានបន្តិច ទាក់ផ្លាកហាមឃាត់ បាក់អស់មួយផ្ទាំងគាំងទៅមុខលែងរួច ។ ហេតុការណ៍បានកើតឡើងកាលពីវេលា ម៉ោង ១២ និង ៤០នាទីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃ ទី ០៨ ខែមិថុនា ឆ្នាំ ២០២៥ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

 បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ បុរសម្នាក់បេីករថយន្ត ស្ទូច ពាក់ស្លាកលេខ ព្រៃវែង 3A-1777 បើកតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅ កេីតទៅលិច គោលបំណងចង់បើកឡើងលើ ស្ពានអាកាស មរតក តេជោ ខណៈឡើងបានបន្តិច ដោយសាររថយន្តស្ទូចរាងខ្ពស់ ផង បណ្តាលអោយទាក់ផ្លាកហាមរថយន្តធុនធំឆ្លងកាត់បណ្ដាលអោយ បាក់ផ្លាកអស់មួយផ្ទាំង ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ ជីណា


ចែករំលែក៖