ព័ត៌មានទាន់ហេតុការណ៍៖

លោក Macron ប្រធានាធិបតីបារាំងគ្រោងទៅបំពេញទស្សនកិច្ចនៅកោះGreenland ក្នុងគោលបំណង“ពង្រឹងអធិបតេយ្យភាពទ្វីបអឺរ៉ុប”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  វិមាន Élysée ទីស្តីការប្រធានាធិបតីបារាំងបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៧ខែមិថុនាថា លោក Macron ប្រធានាធិបតីបារាំងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកោះGreenland ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកោះGreenland ព្រមទាំង”មានផលប្រយោជន៍ដល់ការពង្រឹងអធិបតេយ្យភាពទ្វីបអឺរ៉ុប”។

គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍បានបង្ហាញថា តបតាមការអញ្ជើញរបស់លោកJens-Frederik Nielsen នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្វយ័តកោះ Greenland និងលោកស្រីFrederiksen នាយករដ្ឋមន្រ្តីដាណឺម៉ាក លោក  Macron ប្រធានាធិបតីបារាំងនឹងធ្វើដំណើរទៅកោះGreenland ដើម្បីធ្វើសហកិច្ចជំនួបជាមួយអ្នកដឹកនាំរូបទាំងពីរនេះ និងពិគ្រោះពិភាក្សាបញ្ហាពាក់ព័ន្ធដូចជា សន្តិសុខអាត្លង់ទិកនិងប៉ូលខាងជើង បម្រែបម្រួលអាកាសធាតុ បរិវត្តកម្មថាមពលព្រមនិងសន្តិសុខការផ្គត់ផ្គង់ធនធានរ៉ែគន្លឹះ។

 គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា កោះGreenland ស្ថិតនៅភាគឦសានទ្វីបអាមេរិកខាងជើង គឺជាកោះធំទី១លើពិភពលោក ។ កោះនេះគឺជាទឹកដីដែលគ្រប់គ្រងដោយដាណឺម៉ាក។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកធ្លាប់និយាយជាច្រើនលើកច្រើនសាថាចង់បានកោះ Greenland ចាប់តាំងពីលោកឡើងកាន់មុខតំណែងជាប្រធានាធិបតីនៅឆ្នាំនេះ ព្រមទាំងអះអាងថាមិនច្រាលចោលលទ្ធភាពប្រើប្រាស់កម្លាំងយោធា ។ ការទាមទាររបស់លោក  ដូណាល់ ត្រាំ បានរងការថ្កោលទោសនិងការប្រឆាំងតវ៉ាពីប្រជាជនដាណឺម៉ាកនិងកោះ Greenland ៕

ដោយ ៖ សិលា


ចែករំលែក៖