ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូZOOMER X ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនឹងម៉ូតូរ៉ឺម៉កអេតចាយពីក្រោយបណ្តាលឲ្យដួលរងរបួសបែកក្បាល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៥ ទល់មុខKTV ឌីយ៉ាម៉ង់ធាល ដែលស្ថិតតាមបណ្ដោយផ្លូវ១៧៣សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានបានឃើញបុរស២នាក់បានជិះម៉ូតូសណ្តោងរុឺម៉កអេតចាយ បានឈប់តាមបណ្ដោយផ្លូវ១៧៣ទិសដៅពីលិចទៅកេីត ដេីម្បីរេីសអេតចាយនៅចិញ្ចើមផ្លូវក្បែរនោះ ហើយគាប់ជួនពេលនោះក៏ស្រាប់តែមាននារីវ័យក្មេងម្នាក់ បានជិះម៉ូតូម៉ាកZOOMER X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JR 6383 បានជិះបោះពួយក្នុងទិសដៅស្របគ្នា ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកនឹងរុឺម៉កពីក្រោយបណ្តាលឲ្យម៉ូតូដួលរងការខូចខាត ព្រមទាំងធ្វើឲ្យនារីរូបនោះដួលរបួសបែកក្បាល ហូរឈាម ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ដោយឡែកខាងម៉ូតូរុឺម៉កអេតចាយវិញ អត់មានខូចខាត ហើយក៏អត់មានអ្នករងរបួសដែរ ។
ក្រោយកេីតហេតុ នៅសល់មធ្យោបាយត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុករង់ចាំដំណោះស្រាយ ៕
ដោយ៖សុខាសែនជ័យ