ព័ត៌មានទាន់ហេតុការណ៍៖

នាថ្ងៃទី១៣ ខែមិថុនានេះ! ផ្សាររុងក្លឿ មានសភាពស្ងប់ស្ងាត់ ខណៈ​អាជីវករខ្មែរដែលជួលតូបលក់នៅក្នុងផ្សារ បានសម្រេចបិទតូបបណ្ដោះអាសន្ន

ចែករំលែក៖

ក្រុងប៉ោយប៉ែត​៖​ ប្រជាពលរដ្ឋ​ខ្មែរ​ ដែលជាអាជីវករជួលតូបលក់នៅក្នុងផ្សាររុងក្លឿ បានសម្រេចបិទតូបបណ្ដោះអាសន្ន​ នៅថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ គឺមានសភាពស្ងប់ស្ងាត់។ 

សូមជម្រាបជូនថា​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន​ ស្ដីពី​ការសម្រេចបិទច្រកទ្វារអន្តរជាតិដូងក្នុងខេត្តបាត់ដំបង ទាំងស្រុងរហូតដល់ការជូនដំណឹងជាថ្មី។ 

យោងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ៖ស​ តារា


ចែករំលែក៖