ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលបញ្ជូន ជនសង្ស័យជនជាតិវៀតណាមចំនួន០៥នាក់ ស្រី០១ នាក់ ទៅតុលាការខេត្តស្វាយរៀង ក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់ រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូន ជនសង្ស័យជនជាតិវៀតណាមចំនួន០៥នាក់ ស្រី០១ នាក់ ទៅតុលាការខេត្តស្វាយរៀង ក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់ រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតនាថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៥ ។

យោងតាមសមត្ថកិច្ចជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីនេះធ្វើឡើងកាលពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ  សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងលោកវរសនីយ័ឯក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រូលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ប្រភពបន្តថា ជាលទ្ធផល សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន០៥ នាក់ ស្រី០១ នាក់និងបាន ដកហូតនិងចាប់យកសម្ភារ:វត្តុតាងរួមមាន៖

១.ថ្នាំញៀនប្រភេទកេតាមីន ០២ កញ្ចប់ទម្ងន់ ១៤.២០ក្រាម

២.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ០៥ កញ្ចប់ទម្ងន់ ១១.៨៥ក្រាម

៣.ថ្នាំគ្រាប់ពណ៌ក្រហម(WY)ប្រភេទកេតាមីនចំនួន១០៣គ្រាប់ 

៤.ថ្នាំគ្រាប់ពណ៌ក្រហម(A)ប្រភេទមេតំហ្វេតាមីន ចំនួន ០១គ្រាប់

៥.ថ្នាំគ្រាប់ពណ៌ផ្ទមេឃប្រភេទ(MDMA)ចំនួន ០៨ គ្រាប់

៦.ថ្នាំគ្រាប់ពណ៌បៃតងប្រភេទ(MDMA)ចំនួន ១៩ គ្រាប់

៧.ថ្នាំញៀនប្រភេទ(MDMA)សញ្ញារូបសេះ ០១ កញ្ចប់

៨.ជ័រអាភៀន ០១ កញ្ចប់

៩.អាវុធខ្លីចំនួន ០៣ ដើម-បង់ចំនួន០៣ -គ្រាប់ចំនួន ៤៣ គ្រាប់

១០.កាំបិត ០៤ -ដំបងឆក់០១

១១.ជញ្ជីងថ្លឹងថ្នាំញៀន ០២ គ្រឿង

១២.ទូរសព្ទ័ដៃ ០៩ គ្រឿង

១៣.រថយន្តចំនួន ០៣ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារៈមួយចំនួនទៀត ៕

ដោយ៖ សុថាន

 

 


ចែករំលែក៖