ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ គឺជាមេទ័ពខ្លាំងប្រចាំតំបន់ប៉ៃលិន ។ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍យ៉ាងខ្លី ខ្លឹម ខ្លាំង ថា ៖ “បើខ្ញុំជាមេទ័ពសម្ងំសុខពេលប្រទេសរងការឈ្លានពានពីបរទេស ខ្ញុំក៏មិនសមជាមេទ័ពដែរ ខ្ញុំនឹងនៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីការពារទឹកដីរបស់យើង” ។ នាយឧត្តមសេនីយ៍ អ៊ី ឈាន មេទ័ពខ្លាំងប្រចាំតំបន់ប៉ៃលិន ហែលឆ្លងកាត់សមរភូមិ យ៉ាងឆ្អិនឆ្អៅ គ្រប់គ្រងយុទ្ធសាស្ត្រសមរភូមិបានដោយភាព អង់អាច ក្លាហាន ៕
ដោយ ៖ សិលា