ព័ត៌មានទាន់ហេតុការណ៍៖

ឈិត សុវណ្ណបញ្ញា ចាំអ៊ុតស្នាដៃសម្តែងតួឯកលើកដំបូង

ចែករំលែក៖

 

ភ្នំពេញ៖        តារាចម្រៀងស្រីសម្តីថ្នមរបស់ផលិតកម្ម រស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានចូលរួមសម្តែងក្នុងខ្សែភាពយន្តជាលើកដំបូង ជាមួយនឹងដំណែងជាតួឯកក្នុងរឿង «ទេសចរណ៍ឋាននរក» ដែលនឹងចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ ។ តារាស្រីរូបនេះហាក់មានអារម្មណ៍ស្ទាក់ស្ទើរក្នុងការបង្ហាញភាពជឿជាក់ថា នឹងទទួលបានជោគជ័យពេលចាក់បញ្ចាំង ព្រោះតែវាគឺជាស្នាដៃដំបូងរបស់នាង ។

ម្ចាស់បទ “ស្រក់ទឹកភ្នែកមិនមែនគ្នាបញ្ហា” ត្រូវបានអ្នកផលិតលើកឡើងថា មិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងប៉ុណ្ណោះទេ ចំពោះការសម្តែងក៏កាន់តែល្អផងដែរ ដូចនេះហើយទើបធ្វើឲ្យអ្នកដឹកនាំសម្រេចជ្រើសយក បញ្ញាជាតួឯកនៅក្នុងខ្សែរភាពយន្តខាងលើ ។ ឈិត សុវណ្ណបញ្ញា លើកឡើងថាកន្លងមក ការសម្ដែងមិនមែនជាចំណូលចិត្តរបស់ខ្លួននោះទេ ប៉ុន្តែនាងនឹងខំប្រឹងប្រឹងបន្ទាប់ពីការសម្ដែងក្នងរឿង «ទេសចរណ៍ឋាននរក» ស្រាប់តែមានការនិយាយពីនាងច្រើនឡើងជាងមុន ក្នុងពេលដែលបទចម្រៀងនិពន្ធថ្មីក៏ត្រៀមប្រកាសឡើងទន្ទឹមគ្នា។ នាងថា នាងចង់សម្ដែងអោយគ្រប់ទម្រង់មិនថា តួកាច តួស្លូត ឬតួក្រមិចក្រម៉ើម បើទោះជាការដាក់អារម្មណ៍អាចថា ជារឿងពិបាកខុសគ្នាដាច់ឆ្ងាយពីច្រៀងរាំ ។  តារាស្រីរូបនេះមិនទាន់ហ៊ានដាក់ក្តីរំបឹងខ្ពស់ទៅលើខ្សែភាពយន្តដែលនាងសម្តែងជាលើកដំបូងនោះទេ ដែលនាងស្នើឲ្យទស្សនិកជនចូលរួមគាំទ្រនឹងវាយតម្លៃសម្រាប់ខ្សែភាពយន្តនេះទៅចុះហើយនាងក៏ទន្ទឹងរងចាំលទ្ធផលនៃការសម្តែងលើកដំបូងនេះដែរ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានបង្ហាញពីសញ្ញា ក្នុងការប្រឡូកក្នុងអាជីពស្តែងជាថ្មីម្តងទៀតប្រសិនបើមានឱកាផ្តល់ឲ្យ ប៉ុន្តែឈុតឆាកស្នេហាបែបរោលរាលឬសិចស៊ីត្រូវបានតារាស្រីរូបនេះបដិសេធមិនទទួលសម្តែងនោះទេ ។ នាងថាក្រៅពីខ្សែភាពយន្តនេះនាងក៏នឹងមានបទចម្រៀងថ្មីច្រៀងរួមគ្នាជាជាមួយនឹងតារាចម្រៀង ម៉ា ច័ន្ទបញ្ញា គឺបទ “មិត្តភ័ក្កិពាក់កណ្តាលសង្សាពាក់កណ្តាល” ក៏នឹងត្រូវដាក់បញ្ចូលក្នុងខ្សែភាពយន្តខាងលើផងដែរ ។

គួរបញ្ជាក់ដែរថានៅក្នុងសាច់រឿងនៃ ខ្សែភាពយន្តនេះ បញ្ញា ត្រូវបានភ្លឹកចូលទៅកាន់កាន់ឋាននរក ហើយក៏បានជួបជាមួយលោក អេឡិចសូរ៉ា ដើរតួជា វាសនា ដែលត្រូវបានឈ្នះរង្វាន់ទៅដើរលេងនៅឋាននរក ហើយក៏បានជួបគ្នា ដោយបញ្ញាដែលមានការងារជាអ្នកមគ្គុទេសនៅឋាននរក ព្រោះនាងចេះភាសាអង់គ្លេស។ ខ្សែភាពយន្តរឿង ទេសចរណ៍ឋាននរកនេះ ត្រូវបានផលិតដោយ ផលិតកម្ម VCine Picture និងដឹកនាំដោយ លោក លី វ៉េត និងនិពន្ធដោយ លោក សុខ ចាន់ផល  ៕ វឌ្ឍនា

 

mxe-9 mxe-8 mxe-7 mxe-6 mxe-5 mxe-4 mxe-3 mxe-2 mxe-1


ចែករំលែក៖