ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសក្នុងតំបន់អាស៊ានព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសហ្ស៊ីកានៅរដូវភ្លៀង

ចែករំលែក៖

បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានកំពុងប្រឈមនឹងការឆ្លងរាលដាល នៃវីរុសហ្ស៊ីកាក្រោយពេលដែលជំងឺនេះបាន ឆ្លងចូលប្រទេសជាច្រើនក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃជាដើម។

កន្លងមកក្រសួងសុខាភិបាលថៃបាន ឲ្យដឹងថា ចាប់តាំងពីខែមករាមកទល់ពេល នេះវីរុសហ្ស៊ីកា (Zika) នៅក្នុងប្រទេសបាន កើនឡើងដល់២០០ករណីក្លាយជាប្រទេស ដែលមានអ្នកឆ្លងច្រើនជាងគេបង្អស់នៅក្នុង តំបន់អាស៊ី។ សារព័ត៌មាន សិង្ហបុរី Channel News Asia ចេញផ្សាយថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថា ជាលើកដំបូង ហើយដែលក្រសួងសុខាភិបាលថៃបញ្ជាក់ពីតួលេខករណីជំងឺហ្ស៊ីកានៅក្នុងឆ្នាំនេះ។

សេចក្ដីប្រកាសនេះធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមអ្នកជំនាញក្រសួង សុខាភិបាលអំពាវនាវឲ្យប្រជាជនថៃត្រូវបានរាយការណ៍ពីការគំរាមកំហែងរបស់ ជំងឺហ្ស៊ីកាទៅកាន់សាធារណជនបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថា ជំងឺ ហ្ស៊ីកាឆ្លងពីមូសខ្លាដែលសម្បូរទៅដោយមេរោគ។

កន្លងមកថ្មីៗក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេបានរកឃើញ ករណីផ្ទុះឡើងជំងឺហ្ស៊ីកាថ្មីមួយនៅលើស្រ្តីមានផ្ទៃពោះម្នាក់ដែលរស់នៅទីក្រុង Johor Baru ដែលមានព្រំដែនជាប់នឹងប្រទេសសិង្ហ បុរី។ អ្នកជំងឺគឺជាស្រ្តីអាយុ២៧ឆ្នាំហើយមានផ្ទៃពោះប្រហែល៣ទៅ៤ខែហើយ។ នាងចាប់ផ្តើមមានរោគសញ្ញាកន្ទួល និង គ្រុនក្តៅកាលពីថ្ងៃទី២ ខែកញ្ញា។ នេះបើតាមរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ីគឺលោកស្រី S.Subramaniam បានលើកឡើងនៅក្នុងសនិ្នសីទសារព័ត៌មានហើយការធ្វើតេស្តរកវីរុសហ្ស៊ីកាបានបញ្ជាក់ថា វិជ្ជមាន កាលពីថ្ងៃអង្គារ ៕ ម៉ែវ សាធី

zika-virus


ចែករំលែក៖