ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានអ្នកនាង តូច ស្រីពេជ្រ កាន់តែទទួលបានការងារសម្តែងច្រើនក្នុងអាជីពសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តភាគជាបន្ទាប់ ។ តារាស្រីរូបនេះបញ្ជាក់ថា នាងបាននឹងកំពុងសម្តែងក្នុងខ្សែភាពយន្ត មិនតិចជាង៥រឿងទេ ក្នុងពេលតែមួយក្រោយពីនាងប្តូរម៉ូដសក់វែងមកជាសក់ខ្លីវិញ ។
អតីតារាបង្ហាញម៉ូដប្រចាំក្រុម EMA អ្នកនាងតូច ស្រីពេជ្របា នបោះជំហ៊ានក្នុងសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ដោយបានធ្វើឲ្យអ្នកដឹកនាំរឿង និងបណ្តាម្ចាស់ផលិតកម្មនានាចាប់អារម្មណ៍រហូតទំនាក់ទំនងយកទៅសម្តែងជាប្រចាំ ។ អ្វីដែលប្លែក គឺចាប់តាំងពីតារាស្រីរូបស្រស់ម្នាក់នេះកាត់សក់ខ្លី យកស្ទីលប្លែកមក ស្រាប់តែសន្ទុះនៃពន្លឺសិល្បៈរបស់នាង កាន់តែមមាញឹកជាងមុនទាំងមិននឹកស្មានដល់ ។
តារាស្រីរូបនេះ បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីនាងបានកាត់សក់ខ្លីមក គឺអាជីពសិល្បៈរបស់នាង ស្រាប់តែប្លែកជាងមុនច្រើនមានគេហៅថតរឿងភាគបន្តគ្នា និងស្ពតធំៗមួយចំនួនទាំងក្នុងចិត្តយល់ថា ប្លែកខ្លាំង ។ នាងបន្តថា តាមការពិតនាងពិតជាស្រឡាញ់សក់វែងខ្លាំង ប៉ុន្តែដោយសារតែមិនចង់ឲ្យការតុបតែងខ្លួនដដែលៗ ទើបនឹងសម្រេចចិត្តផ្លាស់ប្តូរទម្រង់សក់ហើយក៏មានការជំរុញពីមិត្តរួមអាជីព និងផលិតករដែរ ។
តារាសម្តែងតួឆ្នាសរូបនេះ លើកឡើងទៀតថា រឿងដែលនាងបានសម្តែងកន្លងមកមានរឿង «វិថីនារី» រឿង«វិស្សមកាលមរណៈ» ជាដើមហើយពេលនេះនាងបានកាន់តួអង្គសំខាន់ក្នុងខ្សែភាពយន្តភាគនិងខ្នាតធំមួយចំនួនទៀតដូចជារឿង «ស្នេហ៍បញ្ច្រាសទិស» រឿង «ប្រពន្ឋក្រៅបេះដូង»រឿង«សុបិន្តយុវវ័យ»រឿង«បំណុលប្រាក់ជំពាក់ស្នេហ៍»និងរឿង«កូនស្រីអ្នកនេសាទ»ជាដើម។អ្វីដែលនាងទើបតែចាប់ឱកាសបានគឺជាប់ក្នុងតំណែងថតស្ពតធំមួយឲ្យក្រុមហ៊ុនទូរស័ព្ទធំមួយក្រោយធ្វើតេស្ត៍ជាមួយតារាមួយចំនួនទៀត។នាងពេញចិត្តនឹងអ្វីដែលខ្លួនអាចកសាងបាននៅក្នុងសិល្បៈតាំងតែពីដំបូងតាំងតែពីកវែកកឆ្នាំងទោះលំបាកបែបណានាងនៅតែស៊ូទ្រាំរហូតពេលនេះនាងអាចធ្វើឲ្យគេស្គាល់បណ្តាម្ចាស់ផលិតកម្មនានាពេញចិត្តគឺនាងរំភើបបំផុត។ក្រៅពីនេះនាងនៅមានបណ្តាមិត្តភក្តិជិតស្និតជាច្រើនទៀតតែងតែជួយលើកទឹកចិត្តគ្រប់វិនាទីទាំងសប្បាយទាំងមានបញ្ហានានាក្នុងសិល្បៈដែលអាចជាជំហ៊ានធ្វើឲ្យនាងដើរទៅមុខបានយ៉ាងល្អ ។
តាមរយៈការបង្ហាញស្នាដៃកន្លងទៅនៅតាមបណ្តាខ្សែភាពយន្តនានានាងគ៍មិនភ្លេចចំពោះទស្សនិកជននានាទាំងអស់បានជួយកែលម្អរាល់ចំនុចខ្វះខាតដើម្បីឲ្យតារានីមួយៗចេះវិវត្តន៍ខ្លួនផងដែរ។នាងនិងព្យាយាមធ្វើយ៉ាងណាពង្រឹងស្នាដៃសម្តែងឲ្យល្អបន្តឡើងក្នុងនាមជាអ្នកសម្តែងដើម្បីចង់បន្សល់ទុកស្នាដៃទាំងឡាយដែលកើតចេញពីការស្រឡាញ់សិល្បៈនេះទុកទៅថ្ងៃខាងមុខ ៕ វឌ្ឍនា